ប្រធានាធិបតីចិនលោក Xi Jinping កាល ពីថ្ងៃទី៦ ខែឧសភា បានទៅដល់ប្រទេសបារាំង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដែលរៀបចំដោយលោក EmmanuelMacron។ការមកដល់របស់លោកXiសម្រាប់ដំណើរទស្សនកិច្ច រំលឹកខួបលើកទី60 នៃទំនាក់ទំនងការទូតរវាងបារាំង និងចិន ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ2019ហើយលោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសស៊ែប៊ី និងហុងគ្រីផងដែរ។ ជម្រើសរបស់លោក Xi មកកាន់បារាំង ជាមហាអំណាចអឺរ៉ុបតែមួយគត់ក្នុងដំណើរទស្សនកិច្ចបង្ហាញពីភាពកក់ក្តៅ ក្នុងទំនាក់ទំនងចិន-បារាំង ចាប់តាំងពីលោក Macron បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីខែមេសា ឆ្នាំ2023 ហើយបានទទួលស្គាល់ជំហររបស់មេដឹកនាំបារាំងថាជាមហាអំណាចសហភាពអឺរ៉ុប។ មេដឹកនាំប្រទេសដែលមានប្រជាជនជាង 1.4 ពាន់ លាននាក់ អមដោយភរិយារបស់លោកPeng Liyuan ត្រូវបានស្វាគមន៍នៅឯអាកាសយានដ្ឋានប៉ារីស Orly ដោយ នាយករដ្ឋមន្ត្រី Gabriel Attal ។ លោក Xi នឹងធ្វើកិច្ចចរចាមួយថ្ងៃ នៅទីក្រុងប៉ារីសនៅថ្ងៃច័ន្ទនេះ រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen អមដោយពិធីជប់លៀងថ្នាក់រដ្ឋដែលរៀបចំ
ដោយ Macron នៅ Elysee ។ នៅថ្ងៃអង្គារ លោក Macron នឹងអញ្ជើញលោកXi ទៅកាន់ភ្នំ Pyrenees ដែលលោកធ្លាប់ទៅលេងកាលពីនៅក្មេង សម្រាប់មួយថ្ងៃនៃការពិភាក្សា និងមានភាពស្និទ្ធស្នាល។ នៅក្នុងការផ្សាយរបស់ Le Figaro ប្រចាំថ្ងៃលោក Xi បាននិយាយថា លោកចង់ធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជម្លោះ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ប្រទេសចិនមិនមែនជាភាគី ឬ ជាអ្នកចូលរួមនៅក្នុងជម្លោះនោះទេ។ យើងសង្ឃឹមថា សន្តិភាព និងស្ថិរភាពនឹងត្រលប់មកអឺរ៉ុបវិញយ៉ាងឆាប់រហ័សហើយមានបំណងធ្វើការ ជាមួយប្រទេសបារាំង និងសហគមន៍អន្តរជាតិទាំងមូលដើម្បីស្វែងរកផ្លូវល្អដើម្បីដោះស្រាយវិបត្តិ។អាទិភាពសំខាន់របស់លោក Macron គឺត្រូវព្រមានលោក Xi អំពីគ្រោះថ្នាក់នៃការគាំទ្ររុស្ស៊ី ក្នុងការលុកលុយអ៊ុយក្រែនដោយមន្ត្រីលោកខាងលិចបារម្ភថា ក្រុងម៉ូស្គូកំពុងប្រើប្រាស់ឧបករណ៍ម៉ាស៊ីនរបស់ចិនក្នុងការផលិតអាវុធ។ ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូ មានភាពកក់ក្តៅ បន្ទាប់ពីការលុកលុយ ហើយលោកខាងលិចចង់ឱ្យប្រទេសចិន កុំផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។ លោក Macron បាន និយាយនៅក្នុងបទសម្ភាសន៍ ជាមួយEconomist ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វាគឺជាចំណាប់អារម្មណ៍របស់យើងក្នុងការធ្វើឱ្យប្រទេសចិន មាន ទម្ងន់លើស្ថិរភាពនៃសណ្តាប់ធ្នាប់អន្តរជាតិ។ដូច្នេះយើងត្រូវតែធ្វើការជាមួយចិន ដើម្បី កសាងសន្តិភាព។ អឺរ៉ុបត្រូវតែការពារ “ផលប្រយោជន៍យុទ្ធសាស្ត្រ” ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយប្រទេសចិនដោយចោទប្រកាន់ទីក្រុងប៉េកាំងថា មិន គោរពច្បាប់ស្តីពីពាណិជ្ជកម្មអន្តរជាតិ៕ AFP
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New