30 C
Phnom Penh
Saturday, July 27, 2024

លោក Trump ត្រូវបានកាត់ទោសលើបទព្រហ្មទណ្ឌ ៣៤ករណី ពាក់ ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០១៦

គណៈវិនិច្ឆ័យក្រុងញូវយ៉កកាលពីថ្ងៃសុក្របានកាត់ទោសអតីតប្រធានាធិបតីអាមេរិក
លោក Donald Trump ពីបទព្យាយាមដោយខុសច្បាប់ លើការបង្កើនឥទ្ធិពលទៅលើលទ្ធ
ផលបោះឆ្នោតដ៏ជោគជ័យរបស់លោកក្នុងឆ្នាំ២០១៦ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ដែលគណៈវិនិច្ឆ័យបានរកឃើញថាលោកមានពិរុទ្ធភាពនៅក្នុងបទព្រហ្មទណ្ឌចំនួន៣៤ករណី។ គណៈវិនិច្ឆ័យដែលមានចៅក្រម១២រូបបានពិគ្រោះយោបល់គ្នាអស់រយៈពេល ២ថ្ងៃ មុនពេលចេញសាលក្រមប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិកអាយុ ៧៧ឆ្នាំរូបនេះនៅក្នុងសវនាការព្រហ្មទណ្ឌជាលើកដំបូង។លោកTrump ត្រូវបានគេសន្មតទុកជាមុនថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខដោយត្រូវប្រកួតប្រជែងជាមួយប្រធានាធិបតីអាមេរិកលោក Joe Bidenនៃគណបក្សប្រជាធិបតេយ្យដែលបានឈ្នះលោក Trump នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២០។ ប៉ុន្តែពេលនេះ លោកTrumpក៏អាចប្រឈមនឹងលទ្ធភាពដែលត្រូវទទួលទោសដោយព្យួរដែលមាលក្ខខណ្ឌឬជាប់ទោសក្នុងពន្ធនាគារហូតដល់ ៤ឆ្នាំផងដែរ។ការប្រកាសសាលក្រមកាត់ទោសលោក នឹងត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី១១ខែកក្កដាខាងមុខគឺអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលគណបក្សសាធារណរដ្ឋនឹងត្រូវរៀបចំមហាសន្និបាតជាតិរបស់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា ដែលនៅទីនោះលោក Trump នឹងត្រូវបានតែងតាំងជាផ្លូវការ ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សនេះសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤។Trump គឺលោកមេធាវីការពារក្តីលោកTodd Blancheបានស្នើសុំឱ្យតុលាការបដិសេធចោលសាលក្រមនេះប៉ុន្តែចៅក្រមតុលាការកំពូលរដ្ឋញូវយ៉កលោក Juan Merchan បានទាត់ចោលនូវសំណើរបស់មេធាវីរូបនេះភ្លាមៗ។ នៅក្នុងបន្ទប់សវនាការ លោក Trump មិនបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលខ្លាំងទេ ក្រោយពីដឹងលទ្ធផលនៃសាលក្រម។ ប៉ុន្តែក្រោយពីដើរចេញពីបន្ទប់តុលាការជាមួយទឹកមុខមាំ លោកបានប្រាប់អ្នកសារព័ត៌មានថា វាជាសាលក្រមដ៏«អាម៉ាស់មួយ»។ ជាមួយទឹកមុខស្រងូតស្រង៉ាត់ លោកបានសន្យាថា «រឿងនេះនឹងត្រូវបន្តយូរទៅមុខទៀត»។នៅលើបណ្តាញសង្គម លោក Trump បានសរសេរថា៖ «សិទ្ធិស៊ីវិលរបស់ខ្ញុំ ត្រូវបានគេបំពានទាំងស្រុងជាមួយក្រុមមនុស្សដែលជ្រៀតជ្រែក ក្នុងការបោះឆ្នោតមិនស្របតាមរដ្ឋធម្មនុញ្ញ និងមានលក្ខណៈនយោបាយ។ ភាពបរាជ័យនៃប្រទេសជាតិរបស់យើង កំពុងត្រូវបានគេសើចចំអកនៅជុំវិញពិភពលោក»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img