30 C
Phnom Penh
Saturday, July 27, 2024

លោក Netanyahu និយាយថា គ្មានអ្វីអាចរារាំងអ៊ីស្រាអែលពីការការពារខ្លួនឡើយ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃទី3 ខែឧសភា បាន បរិហារអំពី “ភ្នំភ្លើងនៃការប្រឆាំងនឹងពួកយូដានិយម” និងរិះគន់ជាអន្តរជាតិ អំពីសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ដោយទទូចថាគ្មានសម្ពាធណាមួយ នឹងបញ្ឈប់អ៊ីស្រាអែលពីការការពារខ្លួននោះទេ។លោកNetanyahu បាននិយាយថា៖ «ប្រសិនបើអីស្រាអែលត្រូវបានបង្ខំឲ្យឈរតែម្នាក់ឯង អ៊ុ ស្រាអែលនឹងឈរតែម្នាក់ឯង»។ ថ្លែងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅពិធីបុណ្យYadVashem នៅក្រុងយេរូសាឡឹម លោកបានបង្ហាញការសោកស្តាយថា នៅពេលពួកណាស៊ីបានសម្លាប់ជនជាតិយូដាចំនួន ៦លាននាក់ អំឡុងសង្គ្រាមលោកលើកទី2 ប្រជាជនរបស់លោកគ្មានការការពារទាំងស្រុង ប្រឆាំងនឹងអ្នកដែលបំផ្លិចបំផ្លាញចំពោះយើង។ គ្មានប្រទេសណាមួយមកជួយយើងទេ។ លោកNetanyahu បានប្រាប់ហ្វូងមនុស្សដ៏ច្រើនដែលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីនោះថា«ថ្ងៃនេះ យើងប្រឈមមុខនឹងសត្រូវដែលកំពុងបំផ្លាញយើងម្តងទៀត។ ខ្ញុំនិយាយទៅកាន់មេដឹកនាំពិភពលោកថា គ្មានសម្ពាធ គ្មានការសម្រេចចិត្ត ដោយវេទិកាអន្តរជាតិណាមួយអាចបញ្ឈប់អ៊ីស្រាអែលពីការការពារខ្លួនបានឡើយ»។ លោកបានថ្កោលទោស “ភ្នំភ្លើងដ៏គួរឱ្យភ័យខ្លាច នៃការប្រឆាំងនឹងពួកយូដា”ដែលលោកបាននិយាយថា កំពុងកើនឡើងនៅជុំវិញពិភពលោក។ លោកបានប្រៀបធៀបការតវ៉ា នៅតាមសាកលវិទ្យាល័យនានានៅទូទាំងអាមេរិក និងជុំវិញពិភពលោក ទៅនឹងការរើសអើងប្រឆាំងជនជាតិជ្វីហ្វនៅសាកលវិទ្យាល័យអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទីពីរ។ លោកបានថ្លែងថា៖ «អ្វីទៅជាការបំភ្លៃយុត្តិធម៌ និងប្រវត្តិសាស្ត្រ។ការរិះគន់នេះ មិនមែនមកពីអំពើដែលយើងធ្វើនោះទេ ប៉ុន្តែដោយសារយើងមានជនជាតិជ្វីស ដោយសារយើងជាជាតិសាសន៍យូដា។អ្នកនឹងមិនអាចដាក់ច្រវាក់ដៃដល់យើងបានទេ អីស្រាអែលនឹងបន្តប្រយុទ្ធប្រឆាំងអំពើអាក្រក់របស់មនុស្ស រហូតដល់ជ័យជំនះ។យើងនឹងកម្ចាត់សត្រូវប្រល័យពូជសាសន៍របស់យើង»។ សង្គ្រាមបង្ហូរឈាមនៅហ្គាហ្សាវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលបណ្តាលឱ្យមនុស្សស្លាប់ជាង 1,170 នាក់ ភាគច្រើនជាជនស៊ីវិល។ដោយប្តេជ្ញាបំផ្លាញក្រុមហាម៉ាស ការវាយលុកសងសឹករបស់អ៊ុស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 34,683 នាក់ នៅតំបន់ហ្គាហ្សាដែលភាគច្រើនជាស្ត្រី និងកុមារ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img