30 C
Phnom Penh
Saturday, July 27, 2024

លោក Blinken៖ អាមេរិកមិនគាំទ្រការវាយលុកនៅ Rafah ទេ បើ គ្មានផែនការមនុស្សធម៌

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃទី1 ខែឧសភាថា លោកនៅតែមិនទាន់បានឃើញផែនការវាយលុករបស់អ៊ីស្រាអែល លើទីក្រុងRafah ភាគខាងត្បូងតំបន់ Gaza ដោយ និយាយឡើងវិញថា ទីក្រុងវ៉ាស៊ីនតោនមិនអាចគាំទ្រការវាយលុកបែបនេះទេ។ លោក Blinken និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានជួបប្រជុំគ្នានៅទីក្រុងហ្សេរុយសាឡឹម រយៈពេល ២ ម៉ោងកន្លះ បន្ទាប់មកស៊ីស្រាអែលបាននិយាយម្តងទៀតថា ប្រតិបត្តិការនៅ Rafah នឹងបន្តទៅមុខ ទោះបីជំហររបស់អាមេរិកនិងការព្រមានរបស់ UN ថា វានឹងនាំឱ្យមាន “សោកនាដកម្ម” ក៏ដោយ។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា”យើងមិនអាចគាំទ្រដល់ប្រតិបត្តិការយោធាដ៏ធំមួយនៅ Rafah នោះទេ បើគ្មានផែនការដ៏មានប្រសិទ្ធភាពមួយ ដើម្បីធ្វើឱ្យប្រាកដថា ជនស៊ីវិលមិនមានគ្រោះថ្នាក់ហើយយើងក៏មិនបានឃើញផែនការ បែបនេះដែរ”។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តបំផ្លាញទម្រង់ប្រយុទ្ធ របស់ក្រុមហាម៉ាស់ដែលនៅសេសសល់។ អ៊ីស្រាអែល ជាកន្លែងឈប់ចុងក្រោយក្នុងដំណើរទៅកាន់មជ្ឈិមបូព៌ារបស់អ្នកការទូតកំពូលអាមេរិក នៃដំណើរទស្សនកិច្ចលើកទី៧ ទៅកាន់តំបន់ដែលបានធ្លាក់ចូលទៅក្នុងជម្លោះ កាលពីខែតុលាឆ្នាំមុន។ លោក Blinken បាននិយាយនៅឯកំពង់ផែសំខាន់របស់អ៊ីស្រាអែល Ashdodហើយបានសរសើរ “វឌ្ឍនភាពដ៏មានអត្ថន័យ” ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្តីពីការចូលប្រើប្រាស់មនុស្សធម៌តាមកំពង់ផែ ក៏ដូចជា ការបើកច្រកព្រំដែនថ្មី។ លោកបាននិយាយថា “វឌ្ឍនភាព គឺពិតប្រាកដ ប៉ុន្តែតម្រូវការដ៏ធំធេងនៅតំបន់ហ្គាហ្សា ត្រូវតែបានពន្លឿន និងមាននិរន្តរភាព”។ លោកBlinken បានស្នើឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការជាក់លាក់មួយ ដើម្បីជួយសម្រួលដល់ប្រជាជនជិតពាក់កណ្តាលកំពុងទទួលរងការអត់ឃ្លានយ៉ាងមហន្តរាយ។អាមេរិក ជាអ្នកគាំទ្រការទូតដ៏សំខាន់ដល់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធ។ ដំណើរទស្សនកិច្ចរបស់លោក Blinken កើតឡើងប្រហែលមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនអាចផ្លាស់ប្តូរ ប្រសិនបើអីស្រាអែលបរាជ័យ ក្នុងការចាត់វិធានការដើម្បីដោះស្រាយបញ្ហាជនស៊ីវិល ការឈឺចាប់មនុស្សធម៌ និងសុវត្ថិភាពរបស់បុគ្គលិកជំនួយ។ លោក Blinken ក៏បានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលស្នើឡើង ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីបដែលនឹងឃើញចំណាប់ខ្មាំង 33នាក់ ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួនធំ និងការបញ្ឈប់ការប្រយុទ្ធជំហានបន្ថែមទៀតព្រៀងដ៏ទូលំទូលាយជាមួយលទ្ធភាពនៃឆ្ពោះទៅរកកិច្ចព្រមនៅពេលក្រោយ Reuters

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img