30 C
Phnom Penh
Saturday, July 27, 2024

លោក ហ៊ុន ម៉ានី៖ ក្រុមសភាវ័យក្មេងមានតួនាទីធ្វើទំនាក់ទំនងកិច្ចការអន្តរជាតិ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមសមាជិកសភា វ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមសមាជិកសភា វ័យក្មេងកម្ពុជា ដែលមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមជំនួយការ សរុបប្រមាណ ៣០នាក់។

កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះ ដោយលោកហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំនេះ ពិភាក្សាលើការងារចំពោះមុខសម្រាប់ក្រុមសមាជិក សភាវ័យក្មេង ក្រោយពីបានទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋសភា ដែលផ្តោតសំខាន់លើការងារទំនាក់ទំនងអន្តរ ជាតិក្នុងក្របខណ្ឌពហុភាគី រួមមានវេទិកាសភាអន្តរជាតិនានា ក៏ដូចជាក្របខណ្ឌទ្វេភាគីផងដែរ ។

សូមបញ្ជាក់ថា៖ សេចក្តីសម្រេចលេខ ០៥២ រ.ស. ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ដែលមានអាយុត្រឹម៥០ឆ្នាំចុះ ដើម្បីដឹកនាំការងារចូលរួមសកម្មភាពនានា ជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្តក្នុងនីតិកាលទី០៦ នៃរដ្ឋសភា ដែលមានសមាសភាពចំនួន ១៩រូប ដែលក្នុងនោះ ប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ ចំនួន០៤នាក់ ត្រូវបានតែងតាំងជាប្រធាន និងសមាជិកនៃក្រុមសមាជិកសភា វ័យក្មេងកម្ពុជា៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img