30 C
Phnom Penh
Saturday, July 27, 2024

លោក ស៊ី ជីនពីង ហៅមរណភាពលោក វ៉ៃស៊ី ថា ជា “ការបាត់បង់ដ៏ធំធេងបំផុត” សម្រាប់អ៊ីរ៉ង់

លោក ស៊ី ជីនពីង ហៅមរណភាពលោក វ៉ៃស៊ី

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ែស៊ី ដែលបានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃ ទី១៩ខែឧសភា នៅខេត្ត East Azerbaijan។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយតាងនាមមេដឹកនាំចិនថា លោក ស៊ី បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់។ លោក រ៉ែស៊ី បានរួមចំណែកដ៏សំខាន់ ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពរបស់អ៊ីរ៉ង់ លើកកម្ពស់ការអភិវឌ្ឍជាតិ និងវិបុលភាព និងការខិតខំប្រឹងប្រែងជាវិជ្ជមានក្នុងការបង្រួបបង្រួម និងពង្រីកភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិន និងអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ថែមថា មរណភាពរបស់លោក រ៉ៃស៊ី គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ ហើយប្រជាជនចិនក៏បានបាត់បង់មិត្តដ៏ល្អម្នាក់ផងដែរ។ ទោះបីជាយ៉ាងណា ចិននឹងរក្សាទំនាក់ទំនងនយោបាយល្អជាមួយអ៊ីរ៉ង់ ហើយប្រទេសទាំងពីរក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យឈានឡើងជាលំដាប់ផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img