30 C
Phnom Penh
Saturday, July 27, 2024

លោក សុន ឆ័យ បញ្ជាក់ថា គណបក្សភ្លើងទៀននិយាយថា គេមិនទាន់រៀបចំអ្នកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅឡើយទេ

ភ្នំពេញ÷គណបក្សភ្លើងទៀន បានបង្ហាញនូវភាពមិន ទាន់រៀបចំច្បាស់លាស់លើការដាក់បេក្ខភាព បុគ្គលដែលត្រូវឈរឈ្មោះជានាយករដ្ឋមន្ត្រី និងសូម្បីតែបេក្ខភាពត្រូវឈរជាតំណាងរាស្ត្រ។ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ត្រូវបានសារព័ត៌មានក្នុងស្រុកបានដកស្រង់ សម្តីបញ្ជាក់នៅថ្ងៃទី៨កុម្ភៈនេះថា គណបក្សរបស់លោកនៅមិនទាន់បានកំណត់ ឬជ្រើសរើស បុគ្គលដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះឡើយ។

លោក សុន ឆ័យ និយាយទៀតថា ចំណែកបេក្ខជនដែលត្រូវឈរឈ្មោះជាតំណាងរាស្ត្រនោះទៀត ក៏គណបក្សភ្លើងទៀនមិន ទាន់បានរៀបចំផងដែរ។ លោក សុន ឆ័យ ថ្លែងថា គណបក្សរបស់លោកនឹងរៀបចំលើគោលនយោបាយនោះសិន មុននឹងពិនិត្យលើលក្ខណៈសម្បត្តិបុគ្គលដែលនឹងត្រូវឈរឈ្មោះនោះ។

ដំណើរការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី នឹងគ្រោងធ្វើនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលគិតមកទល់នឹងថ្ងៃទី០៨ ខែកុម្ភៈនេះ នៅសល់តែ១៦៥ថ្ងៃទៀត តែប៉ុណ្ណោះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img