30 C
Phnom Penh
Saturday, July 27, 2024

លោក យឹម សំណាង ធ្វើពាក្យស្នើសុំបំភ្លឺ និងសុំអន្តរាគមន៍ ពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងសម្តេចក្រឡាហោម ឧបនាយកដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យ និងការធ្វើបាតុកម្មខុសច្បាប់ លើដីកម្មសិទ្ធិរបស់ខ្លួន

លោក យឹម សំណាង បានបញ្ជាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ថា «ខ្ញុំបាទ បានព្យាយាមធ្វើការជួបដោះស្រាយតាមយុទ្ធសាស្រ្ត ឈ្នះឈ្នះជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅ និងកាន់កាប់លើទីតាំង ដីរបស់ខ្ញុំបាទ ហើយក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានសះជា និងដោះស្រាយ បញ្ចប់ជាមួយខ្ញុំបាទក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ លើកលែងតែឈ្មោះ ឈរ ស៊ុនលី និងបក្ខពួកបានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម ឬបង្កជាបាតុភាពអនាធិបតេយ្យផ្សេងៗ ដើម្បីដាក់សម្ពាធមកលើអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។ ម្យ៉ាងទៀតលោក ឈរ ស៊ុនលី និងប្រពន្ធ តែងតែអូសទាញប្រជាពលរដ្ឋ ដែលមានបំណង ចង់សះជានឹងខ្ញុំបាទមិនឱ្យធ្វើការដោះស្រាយ ឬសះជានឹងខ្ញុំបាទឡើយ ដោយគាត់អះអាងប្រាប់ពួកគេថានឹងយកដីស្របច្បាប់របស់ខ្ញុំបាទឱ្យបក្ខពួករបស់ខ្លួន ដោយបំផ្លើស និងយកលេសថា លិខិតលេខ៦២សជណ.ឧស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៤ ចេញដោយទីស្តីការគណរដ្ឋមន្រ្តី បានលុបចោលប័ណ្ណកម្មសិទ្ធិរបស់ខ្ញុំបាទ»។

ក្នុងលិខិតរបស់លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះលិខិតលេខ៦២សជណ.ឧសនេះ មានខ្លឹមសារផ្តល់សិទ្ធិកាន់កាប់គ្របគ្រង់ ធ្វើកម្មសិទ្ធិលើដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ ពីក្បាលដីលោក ថាច់ ថៃ (ថាច់ អៃ) ដល់ត្រឹមក្បាលដីលោកម៉ាន់ ណូរី(ម៉ាត់ ណូរី) តែប៉ុណ្ណោះ ឬអាចនិយាយបានថាមោឃភាពប័ណ្ណកម្មសិទ្ធិពីដី លោក ថាច់ថៃ (ថាច់ អៃ) ដល់ត្រឹម ក្បាលដីលោកម៉ាន់ ណូរី (ម៉ាត់ ណូរី) តែប៉ុណ្ណោះ។ ចំណែកទីតាំងក្បាលដីចំនួន៣ក្បាលដី រួមមានទីតាំងដីរបស់ខ្ញុំបាទ យឹម សំណាងលេខ ប.ជ. ០០១៨២០ (CVIII ០៤៧១) ទីតាំងដីរបស់ លោក ឈឹម ជួនលេខ ប.ជ. ០០១៨០២ (CVIII ០៤៥៣) និងទីតាំង ដីរបស់ ឯកឧត្តម ម៉ៅ ប៊ុនណារិន (CVIII ០៤៦៦) មិនត្រូវបានលុបចោលនោះទេ។ ម្យ៉ាងទៀតផ្អែកតាមខ្លឹមសារលិខិតលេខ១០២៦ ដនស/អសដក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាន អនុញ្ញាតឱ្យខ្ញុំបាទ និងលោកស្រី តាន់ អ៊ុក ( ភរិយាសពលោក ឈឹម ជួន) ធ្វើការចុះបញ្ជីបំពេញ បន្ថែម បោះបង្គោលព្រំលើដីរបស់យើងខ្ញុំរៀងៗខ្លួន ដើម្បីក្លាយជាកម្មសិទ្ធិករពេញលេញ។

ក្នុងលិខិតដដែលបានបន្ថែមថា ឈ្មោះ ឈរ ស៊ុនលី បានបកស្រាយបំផ្លើសខ្លឹមសារនៃលិខិតលេខ ៦២ សជណ.ឧស និងប្រើគ្រប់មធ្យោយបាយទុច្ចរិត ដើម្បីយកដីរបស់ខ្ញុំបាទ និងលោកឈឹម ជួន ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ លើសពីនេះ លោក ឈរ ស៊ុនលី បានបំផុសកៀងគរ និង ប្រមូលប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីធ្វើលិខិតទៅអាជ្ញាធរថ្នាក់ជាតិដូចមានក្នុង លិខិតអន្តរាគមន៍ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដាក់ជូនក្រសួងមហាផ្ទៃ។ ខ្លឹមសារនៃលិខិត អន្តរាគមន៍នេះ លោក ឈរ ស៊ុនលី បានបំភ្លៃព័ត៌មាន និងការភូតភរកុហក ថ្នាក់ដឹកនាំខុសពីការពិត និងបកស្រាយខុសពី ខ្លឹមសារដើមនៃលិខិត លេខ៦២សជណ.ឧស។ ការបំផុសការកៀងគរ ប្រជាពលរដ្ឋ ធ្វើលិខិតអន្តរាគមន៍ មកក្រសួងមហាផ្ទៃ គឺឈ្មោះ ឈរ ស៊ុនលី ធ្វើឡើង មិនមែន គ្រាន់តែ បំពានលើកម្មសិទ្ធិ របស់យើងខ្ញុំ តែប្រឆាំងនឹងប្រយោជន៍សាធារណៈទៀត ព្រោះដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងជូនគណបក្សប្រជាជនកម្ពុជា អាជ្ញាធរថ្នាក់ក្រុងប៉ោយប៉ែត ក៏ដូចជាអាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជាមួយខ្ញុំបាទ ដើម្បីបើកផ្លូវមួយខ្សែ មានប្រវែង៤៥០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលជាដីកម្មសិទ្ធិរបស់ខ្ញុំបាទ។ ក្នុងនាមជាម្ចាស់ដី ស្របច្បាប់ ខ្ញុំបាទបានសម្បទានដី ទំហំទទឹង១០ម៉ែត្រ បណ្តោយ១១០ម៉ែត្រ(នៃដីទំហំ១.៨ ហិចតា ដែលឈ្មោះ ឈរ ស៊ុនលី ចូលមកដណ្តើមកាន់កាប់លើដីខ្ញុំបាទ) ដើម្បីបើកផ្លូវជាប្រយោជន៍សាធារណៈ និងដើម្បីប្រយោជន៍គណបក្សប្រជាជនកម្ពុជា។

ប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ និងម្ចាស់កម្មសិទ្ធិ លើដីបានព្រមព្រៀងសះជា ហើយម្ចាស់ដីនាពេលកន្លងមកក៏ទទួលបានដីការក្សាការពារពីតុលាការ និងបន្តនីតិវិធីការពារសិទ្ធិរបស់ខ្លួនជាម្ចាស់ដីរហូតទទួលបានប័ណ្ណជាម្ចាស់កាន់កាប់ដីថែមទៀតផង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img