លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានព្រមានបិទគ្លីនិកឯកជនណាដែលមិនទទួលព្យាបាលអ្នកជំងឺអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ គ្រប់មន្ទីរពេទ្យទាំងអស់ត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះព្យាបាលអ្នកជំងឺជាដាច់ខាតដោយប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងការញែកអ្នកជំងឺ បើសង្ស័យថាអ្នកជំងឺកើតជំងឺកូវីដ-១៩ ។
ការប្រកាសបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្នុងរយៈការកន្លងមកនេះ មានបាតុភាពកើតឡើងជារឿយៗ ដែលមានអ្នកជំងឹសភាពធ្ងន់ធ្ងរបានទៅរកកន្លែងព្យាបាលនៅតាមសេវាសាធារណៈ (មន្ទីរពេទ្យ រដ្ឋ) និងសេវាសុខាភិបាលឯកជន(គ្លីនិក ឯកជន) បែរជាមិនទទួលយកពួកគាត់ព្យាបាល ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ។
អត្ថបទ និងរូបភាព Puthi News