30 C
Phnom Penh
Saturday, July 27, 2024

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបំភ្លឺពាក់ព័ន្ធអំពើពុករលួយ

ខេត្តកណ្តាល៖ យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលគេហទំព័រយើងខ្ញុំទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅឱ្យចូលបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។

បើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងលិខិតបានបញ្ជាក់ថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបាន៖

-យកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។

-កិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។

-បញ្ជាឱ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះគេហទំព័រយើងមិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបាននៅឡើយទេ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img