30 C
Phnom Penh
Saturday, July 27, 2024

លោក ពូទីន ដកលោក Shoigu ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ

ប្រធានាធិបតីរុស្ស៊ីលោកវ៉ាឌីមៀពូទីនកាលពីថ្ងៃទី១២ខែឧសភាបានដកតំណែងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoiguនៅក្នុងការរង្គោះរង្គើដ៏ធំមួយចំពោះថ្នាក់ដឹកនាំយោធារបស់រុស្ស៊ី អស់រយៈពេលជាង ២ឆ្នាំ ក្នុងការវាយលុកអ៊ុយក្រែន។ លោក ពូទីន បានស្នើសេដ្ឋវិទូលោក Andrey Belousov ជំនួសលោកShoigu នេះបើយោងតាមបញ្ជីនៃការតែងតាំងថ្នាក់រដ្ឋមន្ត្រី ដែលចេញផ្សាយដោយសភាជាន់ខ្ពស់របស់រុស្ស៊ី។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដ៏សំខាន់មួយនៅក្នុងជម្លោះរបស់កងទ័ពរុស្ស៊ី ដែលកំពុងរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយទើបតែចាប់ផ្តើមប្រតិបត្តិការជើងគោកថ្មីដ៏សំខាន់មួយប្រឆាំងនឹងតំបន់ Kharkiv ភាគឦសាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov បាននិយាយនៅក្នុងសន្និសីទថា “ក្រសួងការពារជាតិត្រូវតែបើកចំហយ៉ាងពិតប្រាកដចំពោះការបង្កើតថ្មីដល់ការដាក់បញ្ចូលនូវគំនិតជឿនលឿនទាំងអស់ ដល់ការបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ សមរភូមិត្រូវបានឈ្នះដោយអ្នកណាដែលបើកទូលាយជាង ចំពោះការច្នៃប្រឌិត។ នោះទំនងជាលោកប្រធានាធិបតីបានសម្រេចលើបេក្ខភាពលោក Andrey Belousov»។លោក Belousov ដែលគ្មានប្រវត្តិខាងយោធាគឺជាទីប្រឹក្សាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោកPutinក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោកGrant Shapps បាននិយាយថា ជម្លោះអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីជាង 355,000 នាក់ បាត់បង់ជីវិតនៅក្រោមការឃ្លាំមើលរបស់លោក Shoigu ក៏ដូចជា “ការរងទុក្ខវេទនារបស់ជនស៊ីវិលយ៉ាងច្រើន”។លោកShoigu អាយុ 68ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក្នុងឆ្នាំ 2012 ហើយ មានអាជីពនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍នៅប្រទេសរុស្ស៊ីក្រោយសូវៀត។ មុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ2022 លោកត្រូវបានគេមើលឃើញថា ជាអនុសេនីយម្នាក់ដែលគួរឱ្យទុកចិត្តបំផុតរបស់លោក ពូទីន។ អ្នកទាំងពីរត្រូវបានគេថតរូបជាប្រចាំនៅកន្លែងលំហែធម្មជាតិ macho នៅទីរហោស្ថានស៊ីបេរី ការបរបាញ់ និងនេសាទជាមួយគ្នា។នៅក្នុងរូបថតដ៏ល្បីល្បាញមួយពីឆ្នាំ2017ដែលត្រូវបានចែករំលែកដោយវិមានក្រឹមឡាំង ពួកគេកំពុងអង្គុយឱបដៃក្រោមពន្លឺព្រះអាទិត្យ នៅលើឆ្នេរខ្សាច់ក្បែរបឹងមួយ។
កាលពីថ្ងៃអាទិត្យ លោក ពូទីន បានចេញក្រឹត្យដាក់ឈ្មោះលោក Shoigu ជាលេខាធិការថ្មីនៃក្រុមប្រឹក្សាសន្តិសុខ ដោយជំនួសសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោកNikolai Patrushev។ វិមានក្រឹមឡាំងក៏បាននិយាយផងដែរថា លោក ValeryGerasimov ជាអគ្គសេនាធិការនឹងស្នាក់នៅក្នុងតួនាទីត្រួតពិនិត្យប្រតិបត្តិការយោធាប្រចាំថ្ងៃនៅអ៊ុយក្រែន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img