លោក ចូ បៃដិន បានការពារអ៊ីស្រាអែលយ៉ាងខ្លាំងក្លា កាលពីថ្ងៃចន្ទ ដោយនិយាយថា កងកម្លាំងអ៊ីស្រាអែល មិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងយុទ្ធនាការយោធារបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងការបដិសេធការចំពោះរិះគន់ពីក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ លោក បៃដិន បាននិយាយថា៖ «អ្វីដែលកំពុងកើតឡើង នៅក្នុងតំបន់ហ្កាហ្សាមិនមែនជាអំពើប្រល័យពូជសាសន៍ទេ។ យើងបដិសេធការចោទប្រកាន់បែបនោះ។លោក បានប្រឈមមុខនឹងការតវ៉ា នៅក្នុងព្រឹត្តិការណ៍ជាច្រើនរបស់ខ្លួន នៅជុំវិញប្រទេសពីអ្នកតស៊ូមតិគាំទ្រប៉ាឡេស្ទីនដែលបានដាក់ឈ្មោះឲ្យលោកថា «ប្រល័យពូជសាសន៍ ចូ» សម្រាប់ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់លោកសម្រាប់អ៊ីស្រាអែល។នៅក្នុងការអត្ថាធិប្បាយនៅឯព្រឹត្តិការណ៍សេតវិមាន លោក បៃដិន បានសង្កត់ធ្ងន់លើជំនឿរបស់ខ្លួនថា អ៊ីស្រាអែល គឺជាជំនរងគ្រោះ ដែលមានតាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូររាប់រយនាក់។

ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New