26 C
Phnom Penh
Saturday, July 27, 2024

លោក ដូណាល់ត្រាំ ប្រកាសបង្កើតប្រព័ន្ធបណ្តាញសង្គមសម្រាប់ខ្លួនលោកផ្ទាល់

ស្តាប់អត្ថបទជាសំឡេង

ដោយយោងតាមទីភ្នាក់ងារបារាំង AFP បានអោយដឹងថ្ងៃនេះថា÷
លោក ដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិច បានប្រកាសផែនការណ៍បង្កើត បណ្តាញសង្គមទុកសម្រាប់ប្រើប្រាស់ខ្លួនលោកផ្ទាល់ បន្ទាប់ពីលោកត្រូវបានបណ្តាញសង្គមធំៗ លើពិភពលោក ដូចជា Twitter YouTube Facebook ហាមមិនអោយគាត់ប្រើប្រាស់ បណ្តាញសង្គមទាំងនឹង ដោយសារគេរកឃើញថា គាត់ជាអ្នកបង្ករអោយមានចលាចលមានអំពើហឹង្សារនៅ វិមានកាពីតូល កាលពីថ្ងៃទី៦ មករា ២០២១កន្លងទៅ។


ហើយកាលពីថ្ងៃ២០ តុលា ម្សិលមិញ អតីតប្រធានាធិបតីអាមេរិច បានប្រកាសបង្កើតប្រព័ន្ធសង្គមដែលមានឈ្មោះថា Trust Social ឬសង្គមពិត ក្នុងគោលបំណងប្រឆាំងតបតជាមួយការក្តោបក្តាប់របស់សម្ព័ន្ធធំៗលើលោកយើងនេះ។
តាមប្រភពពីAFP បានបង្ហាញអោយដឹងទៀតថា Trust Social ជាកម្មសិទ្ទរបស់សម្ព័ន្ទបច្ចេកវិទ្យារបស់ត្រាំ (TMTG)។
TMTG បានអោយដឹងថា ប្រព័ន្ធនេះនឹងសាកល្បងបើកទូលំទូលាយ និងអោយភ្ញៀវដែលត្រូវបានអញ្ចើញចូលរួមប្រើប្រាស់នៅក្នុងខែវិច្ចិកា ខាងមុខនេះ។ ដោយឡែក TMTG ក៏មានគោលដៅផ្គត់ផ្គង់ជូនអ្នកប្រើប្រាស់នូវសេវា វីឌីអូតាមសំណូមពរ ដោយសង្កត់ធ្ងន់លើកម្មវិធីកម្សាន្ត។


សេចក្តីជូនដំណឹងរបស់ TMTG អោយដឹងថាលោកនឹងភ្ជាប់ជាមួយនិងសាជីវកម្ម Digital Acquisition ដើម្បីប្រែក្លាយខ្លួនទៅជាមហាក្រុមហ៊ុនមួយ។
តម្លៃវិនិយោគសម្រាប់ការផ្ទេររបស់ TMTG មានបរិមាណទឹកប្រាក់ ៨២៥លានដុល្លា ដោយបន្ថែមលើភាគហ៊ុនផ្សេងទៀត ឡើងដល់១៧០០លានដុល្លា ក្រោយពេលភ្ជាប់ជាមួយគ្នា ទៅជាមហាក្រុមហ៊ុន ។
លោក ដូណាល់ត្រាំ បានរកវិធីបង្កើតដូចបានរៀបរាប់មកនេះតាំងពីថ្ងៃទី៦ មករា ឆ្នាំនេះមកម៉្លេះ។
សូមបញ្ជាក់ថា លោក ដូណាល់ត្រាំ បានបង្កើតប្លុកមួយ ដោយបានដាក់ឈ្មោះថា ការិយាល័យរបស់ ដូណាល់ត្រាំ ដោយចាត់ទុកថាជាបែបទំព័រប្លុកថ្មីមួយ ប៉ុន្តែមួយខែ ក្រោយមកក៏បានបិទទ្វាទៅវិញ ដោយមូលហេតុផ្សេងៗ។ គេបានដឹងថាលោក Jason Miller ដែលជាអតីតជំនួយការផ្ទាល់របស់លោកត្រាំ ក៏បានបង្កើតចេញមកនូវប្រព័ន្ទបណ្តាញសង្គមដែលមានឈ្មោះថា Gett នៅក្នុងឆ្នាំនេះ ប៉ុន្តែលោក ដូលណាល់ត្រាំ នៅតែមិនចូលរួមជាមួយនិងប្រព័ន្ទនេះទេ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img