

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនឱ្យពង្រឹងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទថ្មី អូមីក្រុង បាននិងកំពុងរីករាលដាលចូលទៅក្នុងសហគមន៍ ពិសេសជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញទី៣ និងដុសទី៤ ឱ្យបានគ្រប់គ្នា។


លោក ឃួង ស្រេង បានលើកឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង(Video Conference) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញ។ លោកបានលើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ។


ដូច្នេះអ្វីដែលត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការការពារ ពិសេសការអនុវត្ត ៣កុំ និង៣ការពារ និងជំរុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews