30 C
Phnom Penh
Tuesday, October 8, 2024

លោក កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ធ្វើជាប្រធានស្តីទីព្រឹទ្ធសភាជំនួសសម្តេចវិបុលសេនាភក្តីសាយ ឈុំ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា  អនុប្រធានទី១ ព្រឹទ្ធសភាធ្វើជាប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខណៈ ដែលសម្តេចវិបុលសេនាភក្តីសាយ ឈុំ ធ្វើជាប្រមុខរដ្ឋស្តីទី ចាប់ពីថ្ងៃទី១៦ខែ សីហាឆ្នាំ២០២១នេះ ជំនួសព្រះករុណាព្រះបាទ សម្តេចព្រះមរបនាថ នរោត្តមសីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅរដ្ឋធានីប៉េកាំងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព តបតាមការយាងពីក្រុមវេជ្ជបញ្ជាគ្រូពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែសីហា នេះ។

 សម្តេចវិបុលសេនាភក្តីសាយ ឈុំ ធ្វើជាប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានតួនាទីទទួលជួបភ្ញៀវ  ជាឥស្សរៈជនជាន់ខ្ពស់ ថ្នាក់ជាតិ – អន្តរជាតិ និងទទួលសារតាំងពីមន្ត្រីស្ថានឯកអគ្គរដ្ឋទូត -ស្ថានឯកអគ្គរាជទូត  និងមន្ត្រីអង្គការអន្តរជាតិធំៗ ដែលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានព្រឹទ្ធសភា ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានតួនាទីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា និងដឹកនាំប្រជុំព្រឹទ្ធសភាពេញអង្គ ឬប្រជុំវិសាមញ្ញព្រឹទ្ធសភា និងទទួលជួបសវនាការជាមួយ ភ្ញៀវជាតិ- អន្តរជាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img