អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ ហ្សា មិនទុន (Zaw Min Tun) បានលើកឡើងថា៖ «ចាប់តាំងពីអាកាសធាតុក្តៅខ្លាំង វាមិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ ជាពិសេសអ្នកទោសវ័យចំណាស់ យើងកំពុងធ្វើការដើម្បីការពារពួកគេពីការឡើងកម្ដៅក្នុងខ្លួនខ្លាំង »។ លោកស្រី ស៊ូជី អាយុ ៧៨ ឆ្នាំ ប្រឈម មុខនឹងការជាប់ពន្ធនាគារ២៧ឆ្នាំពីបទឧក្រិដ្ឋកម្ម រាប់ចាប់ពីការក្បត់ជាតិ និងការសូកប៉ាន់ រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍។ កូនប្រុសរបស់លោកស្រី គឺលោក គីម អារីស (Kim Aris) បានរាយការណ៍ថា លោកស្រីកំពុងត្រូវបានឃុំខ្លួនតែម្នាក់ឯង ហើយមានស្មារតីល្អ ទោះបីជាសុខភាពរបស់លោកស្រីមិនសូវល្អដូចកាលពីមុនក៏ដោយ។
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New