30 C
Phnom Penh
Saturday, July 27, 2024

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់អនុវត្តការងារក្នុងឆ្នាំ ២០២២

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុ វត្តឆ្នាំ២០២២ របស់គណៈចលនាស្ត្រី និងសមា គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តាមប្រព័ន្ធ ZOOM) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សន្និបាតបានដំណើរការប្រកបដោយជោគជ័យ ដោយមានសមាជិកាចូលរួមសរុបចំនួន១៥៩ នាក់ ដែលមកពីគណៈកម្មាធិការកណ្តាលសមា គមនារី គណៈចលនាស្ត្រី ប្រធានសាខាសមាគម ប្រធានក្រុមស្ត្រី អភិបាលរងនិងប្រធានមន្ទីរកិច្ចការនារី ក្រសួង ស្ថាប័ន រាជធានី ខេត្ត ។ អង្គសន្និបាតនេះ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលសមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ សមិទ្ធិផលដ៏ធំធេងនេះ បានរួមចំណែកក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ កាត់បន្ថយបានបាតុភាពអសកម្មក្នុងសង្គម និងរក្សាបាននូវសុខភាព សុវត្ថិភាព និងស្ថិរភាព សន្តិភាព ធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្ត ពេញចិត្តនិងគាំទ្រលើការដឹកនាំរបស់គណបក្ស ប្រជាជន ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តល់អានុសាសន៍ចំនួន៦ចំណុច មានដូចខាងក្រោម ៖
១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័យប្រកប ដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។

២- ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី៤៣ អាណត្តិទី៥ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

៣- ចូលរួមអនុវត្តឱ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០- ២០២៣) របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត២០២២-២០២៣ ។

៤- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឱ្យកាន់តែរឹងមាំ។

៥- ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សូម ឯកឧត្តម លោកជំទាវ ទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ។ ខណៈដែលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញ មានចំនួន៣៤ករណី (២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍) ។

៦- ជម្រុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសជំរុញ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img