30 C
Phnom Penh
Monday, October 7, 2024

លោកវុន វ៉ាន់ នាយផ្នែករដ្ឋព្រៃឈើអន្លង់វែងស៊ីដាច់លុយពលរដ្ឋ៧០០ដុល្លាររឿងរត់ការច្បាប់អាជីវកម្មសិប្បកម្ម ចុងក្រោយនាំកម្លាំងមកចាប់បង្ក្រាបទៀត

ខេត្ដឧត្ដរមានជ័យ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រ្ដីម្ចាស់អាជីវកម្មសិប្បម្មមួយកន្លែង ស្ថិតនៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យបានចោទប្រកាន់លោកនាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែងថាបានស៊ីលុយគាត់៧០០ដុល្លារ ហើយចុងក្រោយនាំកម្លាំងមកចាប់បង្ក្រាបសិប្បកម្មគាត់ទៀត ។

ស្ត្រីម្ចាស់សិប្បកម្មខាងលើបានបកអាក្រាតរឿងអាស្រូវលោក វុន វ៉ាន់ នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែងថាបានធ្លាប់ស៊ីដាច់លុយរបស់គាត់ចំនួន ៧០០$ (ប្រាំពីរយដុល្លាអាមេរិក) ដោយបុរសខាងលើជាមេព្រៃនេះអះអាងថា នឹងរត់ការធ្វើច្បាប់អាជីវកម្មសិប្បកម្មកែច្នៃឈើជាគ្រឿងសង្ហារឹម សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ម្ចាស់សិប្បកម្មខាងលើនេះបាននិយាយថា ” តែចុង ក្រោយប្រាក់៧០០$ដុល្លារត្រូវបានលោកនាយផ្នែករដ្ឋបាលព្រៃឈើ ឈ្មោះ វុន វ៉ាន់ ស៊ីដាច់ ហើយច្បាប់អាជីវកម្មក៏អត់បាន និងថែមទាំងនាំកម្លាំងមកចាប់ទៀត” ។

ដោយសារតែក្តៅក្រហាយនិងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបែបនេះហើយ ទើបស្ត្រីខាងលើចេញមកបកអាក្រាតល្បិចខូចរបស់មន្ត្រីព្រៃឈើនេះ។ ស្ត្រីខាងលើនិយាយថា លោក វុន វ៉ាន់ ស៊ីដាច់ប្រាក់រត់ ការច្បាប់ហើយ លោក វុន វ៉ាន់ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចុះមកបង្ក្ត្រាប ទីតាំងស្តុកឈើ និងឃាត់ខ្លួនប្ដីរបស់គាត់កាលពីថ្ងៃទី ១៧ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗ នេះ។

បើមន្រ្ដីថ្នាក់ក្រោម ចេះប្រើល្បិចស៊ីដាច់ប្រាក់ពលរដ្ឋ និងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋមែននោះ តើលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ,មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ  និងខណ្ឌរដ្ឋបាលព្រៃឈើ មានវិធានការអ្វីដែរទេ? តើគួរស៊ើបអង្កេតករណីខាងលើនេះ ដើម្បីឲ្យដឹងសខ្មៅបានដែរឬទេ?

ជុំវិញករណីខាងលើ ក្រុមការងារយើង មិនអាចស្វែងរកសុំការបំភ្លឺពីលោកវុន វ៉ាន់ បានទេ ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img