30 C
Phnom Penh
Saturday, July 27, 2024

លោកយាយវ័យ ១០២ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រកបដោយសុវត្ថិភាព

កោះកុង៖ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកយាយវ័យ ១០២ឆ្នាំ ម្នាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី១។

បើតាមក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅទីនោះបានឱ្យដឹងថា ក្រោយពីបានចាក់វ៉ាក់សាំងរួច និងក្រោយពីបានសម្រាកអស់រយៈពេល ៣០នាទី ឃើញថា លោកយាយវ័យ ១០២ឆ្នាំ រូបនេះ មិនមានផលរំខានអ្វីនោះទេ គឺមានសុខភាពល្អធម្មតា និងបានត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព។

លោកយាយ ដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩នាពេលនេះ បើតាមការឱ្យដឹងពីអាជ្ញាធរសង្កាត់ស្មាច់មានជ័យបានឱ្យដឹងថា លោកយាយ ឈ្មោះ សុខ សារឿន មានអាយុ ១០២ឆ្នាំ មានអាសយដ្ឋាននៅភូមិ បឹងឃុនឆាង (ចំណុច ២៩៧) សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទ និងរូបភាពដោយះ Puthinews

អានបន្ត

spot_img