30 C
Phnom Penh
Saturday, July 27, 2024

លោកតាវ័យ៧១ឆ្នាំ ម្នាក់បានទៅចូលរួមកម្មពិធីអាពាហ៍ពិពាហ៍ចៅ ស្រវឹងស្រាដើររអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់

ខេត្ដស្វាយរៀង៖ បុរសម្នាក់ ស្រវឹងដើររអិលជើងធ្លាក់ទឹកស្រះលង់បណ្ដាលឱ្យស្លាប់ នៅវេលាម៉ោង៧និង៣៣នាទីកាលពីព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២៣ នៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានឱ្យដឹងថា សព មានឈ្មោះឃុន សាលី (ហៅឌី) ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានឱ្យដឹងបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមកម្មពិធីអាពាហ៍ពិពាហ៍ចៅនៅភូមិវាយ ឃុំគគីរសោម ហើយបានលង់ទឹកស្រះខាងកើតផ្ទះរបស់ឈ្មោះឃួន ចន្ធួន ភេទប្រុសអាយុ៥៩ឆ្នាំ ចម្ងាយប្រម៉ាណ២០ម៉ែត្រស្លាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាចន្លោះពីម៉ោង២៣និង០០នាទីទៅម៉ោង៦និង០០នាទីថ្ងៃទី១១ខែមករា ឆ្នាំ២០២៣ ទើបបងប្អូន និងក្រុមគ្រួសារដើររកឃើញស្លាប់ក្នុងស្រះទឹក។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួមទាំង លោកវេជ្ជបណ្ឌិត ឈ្មោះ សុត សំអូន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងកម្លាំងជំនាញនគរបាលស្រុកស្វាយទាប បានធ្វើការពិនិត្យសាកសពឈ្មោះឃុន សាលី នេះបានបញ្ជាក់អោយឃើញថាពិតជាលង់ទឹកស្លាប់ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img