30 C
Phnom Penh
Saturday, July 27, 2024

លោកជំទាវនាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ស្តាប់អត្ថបទជាសំឡេង

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយគេហទំព័រFace Book របស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ Sunniya Darrani នាយិកាធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី បានជួបប្រជុំជាមួយ ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកជំទាវបានបំពេញបេសកកម្មការងារនៅកម្ពុជាពីឆ្នាំ២០១៨កន្លងមក។

លោកជំទាវបានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍអាស៊ី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកកម្ពស់ការវិនិយោគលើវិស័យអប់រំ ដើម្បីជាគុណតម្លៃនៃការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព និងពុទ្ធិ។ គម្រោងអភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា នឹងធនាគារអភិវឌ្ឍអាស៊ី “CAM STEP-UP” នឹងសង្កត់ធ្ងន់លើការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលផ្តល់ឱកាសកាន់តែទូលាយសម្រាប់កុមារី ការអភិវឌ្ឍកម្មវិធីសាលារៀនជំនាន់ថ្មី វិធីសាស្រ្តបង្រៀនថ្មី សមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបំណិនសម្រាប់សតវត្សទី២១។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជូនពរដល់លោកជំទាវនាយិកា នូវជោគជ័យសម្រាប់បេសកកម្មការងារថ្មីជាបន្ត នាពេលអនាគត។

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img