38 C
Phnom Penh
Monday, April 22, 2024

លៀងធ្លាក់ខ្លាំង នៅប្រទេសតួកគី បង្កការរារាំងដល់ការជួយ សង្គ្រោះមនុស្សពីគ្រោះរញ្ជួយដី

អង់ការ៉ា៖ យ៉ាងហោចណាស់មនុស្សជាង ៤ ៣០០ នាក់ត្រូវបាន បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី និងនៅតាម ជំរំជនភៀសខ្លួនស៊ីរីតាមព្រំដែនប្រទេសនេះ កាលពីព្រឹកថ្ងៃចន្ទ កន្លងទៅនេះ។

គ្រោះរញ្ជួយដីទីមួយ មានកម្រិត ៧.៨ វិចទ័រ ដោយបានធ្វើការ វាយប្រហារខ្លាំងនៅចំណុចកណ្តាលនៃស្រុក Elbistan នៃខេត្ត Kahrammanmaras នាវេលាម៉ោង ១ : ១៧ ព្រឹកថ្ងៃសុក្រ ដែលមានចំងាយ១៩,៩ គីឡូម៉ែត្រពីទីក្រុង Gaziantep ប្រទេស តួកគី។ ក្រោយមកនោះ គ្រោះរញ្ជូយដីទី២កម្រិត ៧,៥ វិចទ័រ បាន វាយប្រហារម្តងទៀត ដែលនាំឱ្យហេតុការណ៍ រញ្ជួយដី នេះបាន ក្លាយទៅជាគ្រោះធម្មជាតិដ៏ធំមួយនៅក្នុងប្រទេសតួកគី។

នាទីក្រុង Osamaniye ស្ថិតនៅចំណុចកណ្តាលនៃប្រទេសតួកគីវិញ មានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលធ្វើឱ្យមានការរារាំងដល់ការជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិត។ ទីក្រុងនីមួយៗ បានដាច់ភ្លើងជាបន្តបន្ទាប់ ស្របពេលដែលអាកាស ធាតុក៏បានចុះត្រជាក់ខ្លាំង ដែលតម្រូវឱ្យប្រជាពលរដ្ឋនៅប្រមូល ជុំគ្នានៅលើផ្លូវ ដោយបារម្ភខ្លាចអគារផ្សេងៗដួលរលំក្រោយពេល រញ្ជួយដីនេះ។

យោងតាមប្រធានាធិបតីទួរគី លោក Recep Tayyip បានឱ្យដឹងថា ប្រទេសចំនួន ៤៥ រួមមានបារាំង អាល្លឺម៉ង់ អាមេរិក និងរុស្សីផងដែរនោះ ក៏បានផ្តល់ជំនួយគាំទ្រជាច្រើនមានដូចជា ក្រុមអ្នកជួយសង្គ្រោះ ឆ្កែសម្រាប់ហិតរកអ្នករស់រានមានជីវិត និងឧបករណ៍ជួយ សង្គ្រោះជាច្រើនទៀតផងដែរ។

អគ្គរដ្ឋលេខាធិការ Antonio Guterres ក៏បានអំពាវនាវប ន្ថែមផង ដែរដល់អន្តរជាតិ ពីជំនួយមនុស្សធម៌ ដើម្បីជួយសង្គោ្រះដល់ក្រុម គ្រួសារទាំងអស់ដែលនៅជាប់ក្រោមគំនរបែកបាក់ និងក្រុមគ្រួសារ ដែលបានបាត់បង់កន្លែងជ្រកកោនផងដែរ។

គួររំលឹកផងដែរ ប្រទេសតួកគីស្ថិតនៅលើតំបន់រញ្ជួយដីដ៏សកម្ម បំផុតមួយនៅលើពិភពលោក ដែលកាលពីឆ្នាំ ១៩៩៩ មាន ករណីរញ្ជួយដីនៅភាគពាយ័ព្យប្រទេស ដោយបានសម្លាប់មនុស្សអស់ជាង ១៧ ០០០នាក់ ចំណែកឯឆ្នាំ ១៩៣៩ វិញមនុស្សជាង ៣៣ ០០០ នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីដូចគ្នា នៅក្នុងខេត្ត Erzincan ភាគខាងកើតប្រទេសតួកគី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img