30 C
Phnom Penh
Saturday, July 27, 2024

លិតកម្មឧស្សាហកម្មចិនកេីនឡេីង​ ៦,៤%​ ក្នុងខែកក្កដា

ការិយាល័យស្ថិតិជាតិចិន​ នៅថ្ងៃចន្ទនេះ​ បានរាយការណ៍ថា​ ផលិតកម្មឧស្សាហកម្មរបស់ចិនបានកើនឡើង ៦,៤%នៅក្នុងខែកក្កដា។

តួលេខនេះទាបជាងការព្យាកររបស់ក្រុមអ្នកវិភាគដែលបានរំពឹងថា​ ផលិតកម្មឧស្សាហកម្មរបស់ចិននឹងមានកំណេីន​ ៧,៨%​ និងទាបជាងកំណើន ៨,៣%ដែលបានកត់ត្រាកាលពីខែមុន។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញដល់កម្រិតកំណើនមុនពេលមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ ប៉ុន្តែការស្ទុះងេីបឡេីងវិញនេះកំពុងថមថយកម្លាំង​ ដោយសារអាជីវកម្មនានាកំពុងប្រឈមមុខនឹងថ្លៃដេីមខ្ពស់​ និងការកកស្ទះក្នុងការផ្គត់ផ្គង់។

ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩​ នៅក្នុងខែកក្កដា​ ក៏បាននាំឱ្យមានការដាក់ចេញនូវវិធានការរឹតបន្តឹងថ្មីៗផងដែរ​ ដែលនេះបានបង្កការរំខានទៅដល់ទិន្នផលរបស់រោងចក្រនៅក្នុងប្រទេសចិនដែលរងគ្រោះរួចទៅហេីយដោយសារអាកាសធាតុអាក្រក់នៅរដូវក្តៅនេះ។

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិនបាននិយាយថា​ ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចរបស់ចិននៅតែមិនទាន់ស្មើគ្នាទេដោយសារការផ្ទុះឡើងនៃករណីឆ្លងរប៉េះរប៉ោះរបស់វីរុសកូវីដ-១៩​ និងគ្រោះធម្មជាតិ។

ប្រទេសចិនបានរឹតបន្តឹងសកម្មភាពសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ-១៩​ នាពេលថ្មីៗនេះនៅក្នុងទីក្រុងមួយចំនួន​ ដោយបានប៉ះពាល់ដល់វិស័យសេវាកម្មជាពិសេសការធ្វើដំណើរ​ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេស៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img