30 C
Phnom Penh
Monday, December 2, 2024

លទ្ធផលចេញហើយ! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៣នាក់ ក្នុងចំណោមជាង១០០នាក់ ក្រោយបិទខ្ទប់ផ្សារបឹងព្រលិត ក្នុងខណ្ឌ៧មករា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រោយបិទខ្ទប់ផ្សារបឹងព្រលិត ដែលស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រូវបានអាជ្ញាធរចុះយកខ្សែហ៊ុព័ទ្ធ និងបិទខ្ទប់ ដើម្បីយកសំណាកលើអាជីវករនៅក្នុងផ្សារ និងអ្នកលក់ដូរនៅជុំវិញផ្សារ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ម៉ោងជាង៣រសៀល អាជីវករនៅក្នុងផ្សារ និងអ្នកលក់ដូរនៅជុំវិញផ្សារ ជាង១ ០០០នាក់ បានមកយកសំណាក រកឃើញវិជ្ជមានកូវីដ-១៩ សរុប០៣នាក់ (ស្រី០២នាក់)។ 

លោក ប៉ាត សំណាត មេប៉ុស្តិ៍បឹងព្រលិត បានឱ្យដឹងថា អ្នកវិជ្ជមានទាំង៣នាក់ នឹងដឹកយកទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌម៉ូឌែន២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតែបន្តយកសំណាកពីប្រជាពលរដ្ឋបន្តទៀត។ ចំពោះគោលការណ៍បិទខ្ទប់ ឬក៏ត្រូវបិទខ្ទប់តំបន់ណាមួយនៅមិនទាន់ដឹងនៅឡើយទេ ព្រោះបញ្ហាបិទខ្ទប់នោះជាការសម្រេចរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ទន្ទឹងមនឹងនេះ ក៏ត្រូវសិក្សាជាមុនសិនថា តើត្រូវបន្តខ្ទប់កន្លែងណា ដោយអាជ្ញាធរមូលដ្ឋានគ្រាន់តែជួយសហការប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img