32 C
Phnom Penh
Sunday, December 8, 2024

រះរាជអាជ្ញា គ្រោងចេញលិខិតកោះហៅប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ឱ្យចូលឆ្លើយបំភ្លឺរឿងឈ្មួញឈើម្នាក់បានគេចខ្លួនបាត់

ស្តាប់អត្ថបទជាសម្លេង

ព្រះវិហារ៖ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារគឺ លោក វុធ សាវី បានឱ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ថា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ គ្រោងចេញលិខិតកោះហៅប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប គឺលោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺ ករណីឈ្មួញឈើម្នាក់បានគេចខ្លួនបាត់។ 

មូលហេតុដែលលោកនឹងចេញលិខិតកោះហៅ លោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺនោះ បន្ទាប់ពី លោក វុធ សាវី ទទួលបានព័ត៌មានពីសហការីរបស់លោករាយណ៍ការមកថា មេឈ្មួញឈើដុះស្លែម្នាក់ឈ្មោះ ឡាំ ដែលលោកដឹកនាំកម្លាំងចុះបង្ក្រាបនៅភូមិឆែប២ ឃុំឆែបខាងកើត ស្រុកឆែប ខេត្តព្រះវិហារ កាលពីប៉ុន្មានថ្ងៃមកនេះ បានរត់គេចខ្លួនបាត់ហើយ។ នៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរឈើខុសច្បាប់នៅទីតាំងខាងលើ លោក ព្រះរាជអាជ្ញា វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាម្ចាស់ទីតាំងឈើឈ្មោះ ឡាំ រូបនេះ មានវត្តមាននៅកន្លែងកើតហេតុ មិនបានរត់គេចខ្លួននោះទេ ប៉ុន្តែដើម្បីកុំឱ្យជនសង្ស័យឈ្មួញឈើរូបនេះដឹងខ្លួន លោកក៏បានប្រាប់ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការឃាត់ខ្លួនឈ្មួញឈើរូបនេះ ហើយលោកក៍បានចាកចេញពីទីតាំងបង្ក្រាបឈើនេះ។ លុះស្អែកឡើងសហការីរបស់លោកបានរាយណ៍ការមកថា ឈ្មួញឈើដុះស្លែឈ្មោះ ឡាំ រូបនេះ បានរត់គេចខ្លួនបាត់ហើយ ទើបលោករៀបចំលិខិតកោះអញ្ជើញមន្ត្រីពាក់ព័ន្ធឱ្យឆ្លើយបំភ្លឺក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ ដែលមានព្រៃព្រះរកការ និងព្រៃឡង់ ដែលធ្វើការឱ្យមានការពិបាកនោះ គឺនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកទាំងប្រាំ៨ របស់ខេត្តព្រះវិហារ មាននាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ដែលមានទីតាំងនៅជិតក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ឈរមករាប់ឆ្នាំមិនដែលឃើញមានការផ្លាស់ប្ដូរនោះរដ្ឋបាលព្រៃឈើស្រុករវៀង ប្រជាពលរដ្ឋ ឈ្មួញរកស៊ីឈើ ឡានដឹកគ្រឿងសង្ហារឹម បានដាក់ឈ្មោះតំបន់នោះថា ជាតំបន់មេព្រៃ(ក)ដប ហើយចំពោះឡានដឹកឈើ ឡានដឹកគ្រឿងសង្ហារឹម ស្របច្បាប់ និងមិនស្របច្បាប់ ដែលត្រូវឆ្លងកាត់ខេត្តកំពង់ធំ ត្រូវការមេព្រៃ(ក)ដបទាំងអស់។ 

ក្នុងករណីនេះ ប្រជាពលរដ្ឋបានស្នើដល់ ប្រតិភូរដ្ឋបាលព្រៃឈើ និងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ជួយសម្រួល និងដោះស្រាយពីរឿងដែលឈរជើងយូរ ស្គាល់ឈ្មួញដុះស្លែច្រើននោះមានចំណាត់ការ។ ម្យ៉ាងវិញទៀត នៅពេលខ្លះ អភិបាលខេត្តខំរឹតបន្តឹងដល់ឡានដឹកគ្រឿងសង្ហារឹម និងឡានដឹកឈើ ដឹកសំពោងសំពាយបង្កឱ្យមានគ្រោះថ្នាក់ជាច្រើននោះ គឺរឹតបន្តឹងបានតែមួយថ្ងៃ ឬពីរថ្ងៃក៏កើតមានឡើងវិញដ៏ដែល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img