29 C
Phnom Penh
Sunday, April 14, 2024

រុស្ស៊ីវ៉ាប្រទេសចិន ក្លាយជាវិនិយោគិនបរទេសធំជាងគេ នៅប្រទេសអ៊ីរ៉ង់

ម៉ូស្គូ៖ កាសែត Donya-e Eqtesad របស់អ៊ីរ៉ង់បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អ៊ីរ៉ង់ថា ប្រទេសរុស្ស៊ីបានវ៉ាដាច់ប្រទេសចិនក្លាយជាវិនិយោគិនធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់។

យោងតាមភ្នាក់ងារព័ត៌មាន Bloomberg កាសែត Donya-e Eqtesad បានរាយការណ៍ថា លោក Ali Fekri ប្រធានអង្គភាពរដ្ឋសម្រាប់ការវិនិយោគ និងជំនួយសេដ្ឋកិច្ច និងជំនួយបច្ចេកទេសរបស់ប្រទេសអ៊ីរ៉ង់បានថ្លែងថា ប្រទេសរុស្ស៊ីបានវិនិយោគប្រាក់ប្រហែល ២,៧ពាន់លានដុល្លារលើគម្រោងប្រេងចំនួនពីរនៅក្នុងខេត្តអ៊ីឡាម (Ilam) ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Ebrahim Raisi ឡើងកាន់អំណាចក្នុងខែសីហាឆ្នាំ២០២១។

ប្រទសអេមីរ៉េតអារ៉ាប់រួម អាហ្វហ្គានីស្ថាន តួកគី និងចិន គឺជាអ្នកវិនិយោគធំជាងគេបន្តបន្ទាប់។ បើទោះជាដែលប្រទេសចិនមាន «សមត្ថភាពច្រើនជាង» ក្តី ក៏ប្រទេសនេះបានកាត់បន្ថយការវិនិយោគកាលពីឆ្នាំមុន។

ប្រទេសអ៊ីរ៉ង់និងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងចាប់តាំងពីក្រុងម៉ូស្គូបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុន។ មានដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ជាច្រើនលើក និងកិច្ចព្រមព្រៀងមួយចំនួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធារវាងប្រទេសទាំងពីរ។

ប្រទេសស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះបានរងការដាក់ទណ្ឌកម្ម និងរិះគន់យ៉ាងខ្លាំងពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់ដល់ទីក្រុងមូស្គូនូវយន្តហោះគ្មានមនុស្សបើកដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ អ៊ីរ៉ង់ និងរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ហើយបាននិងកំពុងសហការគ្នាដើម្បីរកវិធីគេចវេសពីការដាក់ទណ្ឌកម្មទាំងនោះ។

លោក Fekri បានថ្លែងថា ប្រទេសរុស្ស៊ីបានបណ្តាក់ទុនដោយការផ្ញើសាច់ប្រាក់រូបវន្តទៅកាន់ប្រទេសអ៊ីរ៉ង់ ឬដោយប្រើពាណិជ្ជកររូបិយប័ណ្ណបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img