រុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានព្រមានបារាំងនៅថ្ងៃពុធនេះថា ប្រសិនបើប្រធានាធិបតីបារាំង លោក Emmanuel Macron បញ្ជូន ទាហានទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែន នោះពួកគេនឹងត្រូវបានគេមើលឃើញថាជាគោលដៅស្របច្បាប់របស់យោធារុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយទៅកាន់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់លោក Macron ស្តីពីការដាក់ពង្រាយកងទ័ពដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន វាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដោយចេតនា ដើម្បីសាបព្រួសភាពមិនប្រាកដប្រជាជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ថា «…ប្រសិនបើកងទ័ពបារាំងចូលទៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយជាគោលដៅសម្រាប់រុស្ស៊ី។ទីក្រុងប៉ារីសប្រហែលជាដឹងរឿងនេះរួចហើយ»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New