26 C
Phnom Penh
Saturday, July 27, 2024

រុស្ស៊ីព្រមានថា ខ្លួនអាចវាយប្រហារលើគោលដៅយោធាអង់គ្លេស បន្ទាប់ ពីការលើកឡើងរបស់លោក Cameron

រុស្ស៊ីបានព្រមានអង់គ្លេសកាលពីថ្ងៃទី៦ ខែ ឧសភាថា ប្រសិនបើអាវុធអង់គ្លេសត្រូវបានប្រើដោយអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្ស៊ីនោះក្រុងម៉ូស្គូអាចវាយបកវិញទៅកាន់កន្លែងដំឡើង និងបរិក្ខារយោធារបស់អង់គ្លេសទាំងនៅអ៊ុយក្រែន និងកន្លែងផ្សេងទៀត។ឯកអគ្គរដ្ឋទូតអង់គ្លេសលោក Nigel Casey ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ី សម្រាប់ការតវ៉ាជាផ្លូវការ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក David Cameron បាន និយាយថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហាររុស្ស៊ី។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាសុន្ទរកថារបស់លោក Cameron បានទទួលស្គាល់ថា ចក្រភពអង់គ្លេសឥឡូវនេះ គឺជាផ្នែកមួយនៃជម្លោះ។ ក្រសួងការបរទេសបាននិយាយថា “លោក Casey ត្រូវបានព្រមានជាការឆ្លើយតប ទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ដោយអាវុធរបស់អង់គ្លេស នោះទីតាំងសម្ភារៈ និងបរិក្ខារយោធារបស់អង់គ្លេសណាមួយ នៅលើទឹកដីអ៊ុយក្រែន និងនៅបរទេស អាចត្រូវបានកំណត់គោលដៅ”។ លោក Cameron អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា អ៊ុយ ក្រែនមានសិទ្ធិប្រើប្រាស់អាវុធ ដែលផ្តល់ដោយទីក្រុងឡុងដ៍ ដើម្បីវាយប្រហារគោលដៅនានានៅប្រទេសរុស្ស៊ី ហើយវាគឺអាស្រ័យលើទីក្រុង Kyiv ថា តើត្រូវធ្វើដូច្នេះឬអត់។លោក Cameron បានប្រាប់ Reuters នៅ ខាងក្រៅវិហារ St Michael’s Cathedral”ថា អ៊ុយក្រែនមានសិទ្ធិបែបនោះ។ ដូចដែលរុស្ស៊ីកំពុងធ្វើការវាយប្រហារនៅអ៊ុយក្រែន អ្នក អាចយល់ច្បាស់ថា ហេតុអ្វីបានជាអ៊ុយក្រែនមានអារម្មណ៍ថា ត្រូវធ្វើឱ្យប្រាកដថា ខ្លួន កំពុងការពារខ្លួន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img