30 C
Phnom Penh
Saturday, July 27, 2024

រលកកំដៅវាយប្រហារទ្វីបអាស៊ី ជំរុញឱ្យប្រកាសអាសន្ន និងបិទសាលារៀន

អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានទប់ទល់នឹងរលកកំដៅក្តៅខ្លាំងបន្ថែមទៀតនៅថ្ងៃអាទិត្យទី២៨ ខែមេសា ខណៈដែលអាជ្ញាធរ ទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាពហើយអ្នកស្រុកបានភៀសខ្លួនទៅកាន់សួនកម្សាន្តនិងផ្សារទំនើបម៉ាស៊ីនត្រជាក់ ដើម្បីសង្គ្រោះគេចពីកំដៅ។ រលកកំដៅក្ដៅខ្លាំងបានវាយប្រហារលើអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុនសីតុណ្ហភាពហក់ដល់ ៤៥អង្សាសេនិងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែង ប្រាប់សិស្សឱ្យស្នាក់នៅផ្ទះជា បណ្តោះអាសន្នសិន។ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យ ពីការផ្អាកមករៀននៅតាមសាលារដ្ឋដោយផ្ទាល់ទាំងអស់រយៈពេលពីរថ្ងៃ បន្ទាប់ពីរលកកំដៅក្ដៅខ្លាំងបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។ រីឯនៅក្នុងប្រទេសថៃដែលមានមនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ ដោយសាររលកកំដៅក្ដៅខ្លាំងនោះ រហូតមកដល់ពេលនេះ នាយកដ្ឋានឧតុនិយមបានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយបានកើនឡើងលើសពី៤៤.១អង្សាសេរកាលពីថ្ងៃសៅរ៍។ ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស អ្នក ព្យាករណ៍ក៏បានព្រមានដែរថា សីតុណ្ហភាពអាចនឹងកើនឡើងលើសពី ៤០អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img