30 C
Phnom Penh
Saturday, July 27, 2024

រយៈពេល៩ខែដំបូងឆ្នាំនេះ ក្រុមជួយសង្គ្រោះសត្វអណ្តើកបាន១២៥ក្បាល

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ដំបូងនៃឆ្នាំនេះ ក្រុមជួយសង្គ្រោះសត្វព្រៃ បន្ទាន់បានជួយសង្គ្រោះសត្វអណ្តើកជាង១៣០ក្បាល រួមទាំងប្រភេទសត្វដែលត្រូវបានរងការគំរាមកំហែងផងដែរ។ ក្នុងនោះអណ្តើកចំនួន១២៥ក្បាល ត្រូវបានសង្រ្គោះពីការជួញដូរសត្វព្រៃខុសច្បាប់ហើយបានវិលត្រឡប់ទៅកាន់ព្រៃវិញ។

សូមរំឭកថា សត្វអណ្តើកនៅកម្ពុជាត្រូវបានការពារដោយច្បាប់ មានន័យថាវាជាការខុសច្បាប់ក្នុងការបរបាញ់ឬចាប់យកធ្វើជាកម្មសិទ្ធិ និងជួញដូរ។ បើលោកអ្នកប្រទះឃើញបទល្មើសសត្វព្រៃ សូមរាយការណ៍ទៅកាន់ទំព័រហ្វេសប៊ុកបទល្មើសសត្វព្រៃកម្ពុជា ឬទំនាក់ទំនងទៅកាន់ ០១២ ៥០០០ ៩៤ យើងនឹងបានចូលរួមជួយការពារសត្វព្រៃនៅកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img