26 C
Phnom Penh
Saturday, July 27, 2024

រយៈពេល១៤ថ្ងៃ ក្រុមការងារសម្តេចតេជោ ហ៊ុន សែន បានប្រមូលទិញផ្លែមៀនក្រអូបនិងតាង៉ែនពីកសិករនៅខេត្តបាត់ដំបង បានជាង១៧០០តោន

បាត់ដំបង៖ ត្រឹមតែរយៈពេល១៤ថ្ងៃប៉ុណ្ណោះ ដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រមូលទិញផ្លែមៀនក្រអូបនិងផ្លែតាង៉ែនពីប្រជាកសិករនៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ដែលបានជួបនូវការរាំងស្ទះទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសជិតខាង ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩កន្លងមក គឺចាប់គិតពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចំនួន១ ៧៧៨ តោន ។   

នេះគឺជាការលើកបង្ហាញដោយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅក្នុងឱកាសនៃកិច្ចប្រជុំបិទបញ្ចប់ក្នុងការទទួលទិញផ្លែមៀនក្រអូប និងផ្លែតាង៉ែន ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលទទួលទិញផ្លែមៀនក្រអូប និងផ្លែតាង៉ែន ស្ថិតនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លើការគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀនក្រអូបនិងផ្លែតាង៉ែន របស់ប្រជាកសិករ ដែលដាំបានហើយ ជួបបញ្ហាក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ហើយដើម្បីដោះស្រាយការលំបាករបស់ប្រជាកសិករដាំដំណាំទាំងនេះបាន សម្តេចទាំងទ្វេរបានចាត់តាំងក្រុមការងារប្រមូលទិញផ្លែតាង៉ែននិងផ្លែមៀនក្រអូបនេះ ពីប្រជាកសិករនៅតាមស្រុកដែលមានកសិផលទាំងនេះ ដោយមិនមានការរើសអើងអ្វីឡើយ ទោះច្រើនឬក៏តិច គឺក្រុមការងារប្រមូលទិញយកទាំងអស់ ដើម្បីយកទៅចែកជូនដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កបានទទួលគ្រប់ៗគ្នា ។ 

សូមបញ្ជាផងដែរថា គិតចាប់ពីយុទ្ធនាការក្នុងការប្រមូលទិញផ្លែតាង៉ែននិងផ្លែមៀនក្រអូបមកដល់ថ្ងៃនេះ គឺមានចំនួន១៤ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នា២០២១ នេះ ក្រុមការងារបានប្រមូលទិញផ្លែតាង៉ែននិងមៀនក្រអូបពីប្រជាកសិករក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង សរុបទាំងអស់ ១,៧៧៨តោន ដោយក្នុងនោះបានប្រមូលទិញនៅទីស្នាក់ការកណ្តាល ទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបងបានចំនួន៧៧៨តោន និងក្រុមការងារចុះទៅទិញដោយផ្ទាល់ដល់ចំការរបស់កសិករបានចំនួន១,០០០តោន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img