26 C
Phnom Penh
Saturday, July 27, 2024

រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២២លានដុល្លារ គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ

គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ រកបានប្រាក់ចំណូលជាង ២២លានដុល្លារអាមេរិក កើនឡើងខ្ពស់ប្រមាណ ៣៨% នឹងពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវអន្តរជាតិជាង ៤៧ម៉ឺននាក់ ដែលរកប្រាក់ចំណូលបានជាង ២២លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង៩សែនដុល្លារអាមេរិក ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងខែឧសភា ឆ្នាំ ២០២៤នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជាង ៥ម៉ឺន ដោយ ផ្តល់ចំណូលជាង ២លាន ២សែនដុល្លារអាមេរិក កើនឡើងជាង ១២%។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។ ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានជាង ៥៥ម៉ឺនដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្លៀស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img