30 C
Phnom Penh
Saturday, July 27, 2024

រន្ធត់ណាស់! កណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖រថយន្តបែនដឹកដីមួយគ្រឿង បានបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក ខណៈកំពុងឈប់ចាំភ្លើងស្តុប បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០:២០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវហាណូយ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ ជាអ្នកលក់ត្រី ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅពីលិចទៅកើត ខណៈដល់ចំណុចភ្លើងស្តុបបំបែកផ្លូវហាណូយក៏ឈប់រងចាំភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9330 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ក៏បុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបង្ក បានព្យាយាមបើករត់បានប្រហែល ១០០ម៉ែត្រ ទើបឈប់ រួចចុះរត់គេចបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះប្រមូលសម្ភារយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img