30 C
Phnom Penh
Saturday, July 27, 2024

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សមកចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា

កំពង់ឆ្នាំង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុ សិស្សដែលបានទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសពេញលេញរួចហើយនោះ ត្រូវមកបន្តទទួលការចាក់វ៉ាក់សាំងដូសជម្រុញបន្ថែមទៀត ឬជាដូសទី៣ ដើម្បីបង្កើនភាពសាំ នៅក្នុងសហគមន៍ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩។

ការអំពាវនាវរបស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបែបនេះ ក្នុងឱកាសដែលលោក ប្រធានមន្ទីរ អញ្ជើញចុះពិនិត្យមើលអំពីដំណើរការបន្តនៃចាក់វ៉ាក់សាំងដូសជម្រុញដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស នៅតាមមូលដ្ឋានសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ទៀតថា សម្រាប់ការចាក់ដូសជម្រុញនេះខេត្តកំពង់ឆ្នាំង បានធ្វើជាប្រចាំ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់នៅទូទាំងខេត្ត ដែលប្រជាពលរដ្ឋ សិស្សានុសិស្សមកទទួលវ៉ាក់សាំង លើកទី៣នេះ ក្រោយពេលដែលបានចាក់ដូសពេញលេញរួចរាល់ ក្នុងរយៈពេលពី៤ខែទៅ។

ចំពោះពលរដ្ឋដែលពុំទាន់បានទទួលសោះក៏អាចមកចាក់វ៉ាក់សាំងបានផងដែរ នៅមណ្ឌលសុខភាព ដែលនៅជិតមូលដ្ឋានរបស់ខ្លួន ដើម្បីខ្លួនយើង សហគមន៍យើង និង ខេត្តរបស់យើង គ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកបានបញ្ជាក់ទៀតថា នៅខេត្តកំ
ពង់ឆ្នាំង ក្រោយពីប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់គ្នាហើយនោះ ស្ថានភាពនៃការរីរករាលដាលនៃជំងឺកូវីដ១៩ មានការថយចុះស្ទើទាំងស្រុង។ នេះជាសក្ខីភាពមួយបញ្ជាក់ថា វ៉ាក់សាំងពិតជាអាចការពារជីវិតប្រជាជនយើងឲ្យរួចផុតពីការឈឺ និងស្លាប់ដោយជំងឺកូវីដ១៩ពិតប្រាកដមែន។ ប៉ុន្តែអ្វីដែលអាចការពារខ្លួនយើងកាន់តែមានប្រសិទ្ធភាពទៀតនោះ បន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ ត្រូវចូលរួមអនុវត្ត ៣ ការពារ និង ៣កុំ ទើបការពារសុខភាពយើងពីជំងឺកូវីដ១៩បាន៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img