30 C
Phnom Penh
Saturday, July 27, 2024

រថយន្តសេរីទំនើប បុកជាមួយរថយន្តដឹកខ្សាច់ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ស្តាប់អត្ថបទជាសំឡេង

ភ្នុំពេញ៖ មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តសេរីទំនើបមួយគ្រឿង(RANGE ROVER) ពាក់ស្លាកលេខ ភ្នំពេញ 2BP 8889 បើកបរដោយជនជាតិចិន បានបុកជាមួយនឹងរថយន្តដឹកខ្សាច់ បណ្តាលឱ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ករណីនេះបានកើតឡើងនៅម៉ោង ៤:១៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវ៤៣២ កែងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្ត RANGE ROVER បើកបរក្នុងល្បឿនលឿនពីខាងលិចផ្លូវ៤៣២ ទៅបុកជាមួយរថយន្តដឹកខ្សាច់មកពីទិសខាងត្បូង ផ្លូវ១០៥ ដោយដឹកខ្សាច់ពេញ បណ្តាលឱ្យក្រឡាប់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងយករថយន្តស្ទូចរថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img