26 C
Phnom Penh
Saturday, July 27, 2024

រដ្ឋាបាលជលផលខេត្តពោធិ៍សាត់ ផ្តល់កូនត្រីពូជ និងចំណី ដើម្បីបង្កបង្កើនផល ដល់ប្រជាពលរដ្ឋ៨០គ្រួសារ

ស្តាប់អត្ថបទជាសំឡេង

ពោធិ៍សាត់៖ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានផ្តល់កូនត្រី ពូជអណ្តែង និងចំណី ចែកជូនសមាជិកក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រី ក្នុងតង់ផ្លាស្ទិកចំនួន០២បណ្តុំ ស្មើនិង៨០គ្រួសារ លើ០៤ទីតាំង ដោយក្នុងគ្រួសារ ទទួលបានត្រីអណ្តែងពូជ ០២គីឡូក្រាម និងចំណី១ការ៉ុង ដែលឧបត្ថមថវិកាដោយកម្មវិធី ASPIRE ឆ្នាំ២០២១ នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ និងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ។


លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានផ្តាំផ្ញើដល់សមាជិកក្រុមអាជីវកម្ម បានយកចិត្តទុក ដាក់ការងារផលិតកម្មចិញ្ចឹមត្រីអណ្តែង ដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ក្នុងករណីឃើញមានបញ្ហា ត្រូវទំនាក់ទំនងមកមន្រ្តីខណ្ឌរដ្ឋបាលជលផល ដើម្បីជួយដោះស្រាយទាន់ពេលវេលា។

លោកបានបន្តថា ក្នុងដំណាក់កាលនេះ គឺជាជំហ៊ានដំបូងសម្រាប់បងប្អូន ដូចនេះពិតជាជួបបញ្ហានានាជាច្រើន ប៉ុន្តែយ៉ាងណាក្តី សូមបងប្អូនត្រូវប្តេជ្ញាតស៊ូ គឺអនុវត្តបណ្តើរ រៀនសូត្របណ្តើរ ទើបទទួលជោគជ័យចំពោះមុខរបរថ្មីមួយនេះ ជាពិសេសនោះ គឺមានក្រុមការងារតាមអន្តរាគមន៍ ផ្តល់ប្រឹក្សា និងបច្ចេកទេសគ្រប់ពេលវេលា ក្នុងករណីមានបញ្ហាកើតឡើង៕

លោកភុំ វិមល បានឱ្យដឹងថា ជាគោលនបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសូងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គឺបានជំរុញដល់ប្រជាពលរដ្ឋឱ្យងាកមករកមុខរបរក្នុងស្រុក ជិតផ្ទះងាយស្រូល ហើយរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ តាមរយ:នេះក្រសួងបានបង្កើតចងក្រងបណ្តុំអាជីវកម្មមាន (បណ្តុំអាជីវកម្មដំណាំស្រូវ បន្លែ ចិញ្ចឹមសត្វនិងបណ្តុំអាជីវកម្មចិញ្ចឹមត្រីជាដើម) ដោយបានផ្តល់ទុនសម្ភារ: និងបច្ចេកទេសខ្លីៗ ងាយយល់ដើម្បីយកអនុវត្តបណ្តើរសិក្សាបណ្តើរ សំដៅលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ឱ្យដូចបណ្តាប្រទេសជិតខាងយើង៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img