30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្រ្តីក្រសួងការបរទេស នឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។

ក្រោមមូលបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី ក្នុងតថភាពថ្មី នៃ ពិភពលោកក្រោយការរីករាលដាលនៃជំងឺរាត ត្បាត” កិច្ចប្រជុំ នឹងផ្តល់ឱកាសសម្រាប់អ្នក ចូលរួម ទាំងអស់ផ្លាស់ប្តូរយោបល់គ្នា អំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ CICA ជាពិសេស ការស្តារឡើងវិញក្រោយវិបត្តិជំងឺរាត ត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរ ភាព និងវិបុលភាព នៅក្នុងតំបន់។

ក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការ របស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ លោក អាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ លោក ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ប្រជាដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា របស់ លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំ បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និង ពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផល ប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេស ទាំងពីរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img