30 C
Phnom Penh
Wednesday, December 7, 2022

រដ្ឋមន្ត្រីអប់រំ៖ សូមកុំច្រឡំ មិនមែនគ្រប់ជំនាញនៅសាលាភូមិន្ទភ្នំពេញ ត្រូវរៀនជាវៀតណាមនោះទេ

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសូមឱ្យសាធារណជនកុំមានការយល់ច្រឡំថា ភាសាវៀតណាម នឹងត្រូវដាក់បញ្ចូលឱ្យបង្រៀនគ្រប់ជំនាញនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពោលវាគ្រាន់តែជាថ្នាក់រៀនមួយដាច់ដោយឡែកប៉ុណ្ណោះ និងគ្មានការបង្ខិតបង្ខំណាមួយឱ្យត្រូវតែរៀនភាសាវៀតណាមនោះដែរ។

ប្រតិកម្មរបស់មហាជនជុំវិញការបង្កើតឱ្យមានការបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជំរុញឱ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចេញមកធ្វើសន្និសីទព័ត៌មានបំភ្លឺទៅលើករណីនេះនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

លោក ហង់ជួន ណារ៉ុន បានពន្យល់ថា ការបង្រៀនភាសាវៀតណាមនេះ គឺជាកម្មវិធីបង្រៀនមួយស្ថិតក្រោមវិទ្យាស្ថានភាសាបរទេស ដូចនឹងការបង្រៀនភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃអ៊ីចឹងដែរ ពោលមិនមែនភាសាវៀតណាមនេះ ត្រូវយកទៅបង្រៀននៅគ្រប់ជំនាញទូទាំងសាកលវិទ្យាល័យនោះឡើយ។

លោករដ្ឋមន្ត្រី ក៏បានថា ការបណ្តុះបណ្តាលគ្រប់គ្រឹះស្ថានអប់រំនៅកម្ពុជា គឺត្រូវយកភាសាខ្មែរជាគោល ហើយសម្រាប់ភាសាបរទេសវិញ គឺមានតែបារាំង និងអង់គ្លេសប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីអប់រំ បានគូសរំលេចទៀតថា សម្រាប់ការបណ្តុះបណ្តាលនេះទៀតសោត គឺសម្រាប់តែនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅវៀតណាម ក៏ដូចជាអ្នកមានតម្រូវការក្នុងការប្រើប្រាស់ដើម្បីធ្វើការជាមួយក្រុមហ៊ុនវៀតណាម ដែលវិនិយោគនៅកម្ពុជា។

លោក ហង់ជួន ណារ៉ុន បានអះអាងទៀតថា ការចូលរៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើដូចភាសាបរទេសដទៃទៀតដែរ គឺត្រូវតែបង់ថ្លៃសិក្សា។ ការចូលរៀនទៀតសោត មិនមានការបង្ខំអ្វីនោះឡើយ អ្នកដែលមានតម្រូវ គឺដាក់ពាក្យចូលរៀន៕

បញ្ជាក់ផងថា Nottingham forest ត្រូវបន្តប្រជែងស្វែងរកបាន ៣ពិន្ទុបន្ថែមទៀត ជាមួយក្លិប Everton នៃសប្តាហ៍ទី៣ ជើងទី១ សម្រាប់លីគអង់គ្លេស Premier League នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img