30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្ត្រីវប្បធម៌ អរគុណដល់រដ្ឋាភិបាលកូរ៉េ និងអង្គការយូណេស្កូ ដែលបានរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយភស្តុតាងនៃឧក្រិដ្ឋកម្មសម្បត្តិវប្បធម៌កម្ពុជា

ភ្នំំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រី ភឿង សកុណា បានអរគុណដល់រដ្ឋាភិបាលនៃប្រជាជនកូរ៉េ និងអង្គការយូណេស្កូ ដែលបានរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយពីភស្តុតាង នៃឧក្រិដ្ឋកម្មវប្បធម៌កម្ពុជា នៅស្ថិតស្ថេរសម្រាប់ជាការចងចាំនៃមនុស្សជាតិ និងទប់ស្កាត់មិនឱ្យឧក្រិដ្ឋកម្មដូចមានក្នុងរបបខ្មែរក្រហមកើតឡើងម្ដងទៀត។

លោកស្រី ភឿង សកុណា បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធភាពយន្តឯកសារខ្លីស្ដីពី “បណ្ណសារសារមន្ទីរទួលស្លែង” នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ក្នុងពិធីនោះ លោកស្រីរដ្ឋមន្ត្រី រួមនឹងលោក Park Heung-kyeong អគ្គរដ្ឋទូតប្រតិបត្តិនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា និងលោក Rho Hyun Jun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានសម្ពោធកុនឯកសារខ្លីចំនួន ៥ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅ មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា សហការជាមួយសារមន្ទីរទួលស្លែងនិងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានផលិតភាពយន្តឯកសារទាំងនេះឡើង ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បណ្ណសារឌីជីថលរបស់សារមន្ទីរទួលស្លែង ដែលបច្ចុប្បន្នមានក្នុងគេហទំព័រសារមន្ទីរ។ ភាពយន្តនេះជាផ្នែកមួយនៃគម្រោងថតចម្លងបណ្ណសារមន្ទីរទៅប្រព័ន្ធកុំព្យូទ័រ ដែលទទួលការឧបត្ថម្ភពីអង្គការ KOICAរបស់ប្រទេសកូរ៉េ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img