26 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូ នៅក្នុងភូមិកោះពាមរាំង

ខេត្តព្រៃវែង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង និងប្រតិភូក្រសួង ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោកអភិបាលនៃគណៈអភិបាលស្រុកពាមជរ អាជ្ញាធរឃុំភូមិ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេកស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។បន្ទាប់ពីបានពិនិត្យស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តនវទើបនារាម ហៅវត្តកោះពាមរាំងផងដែ។

នាក្នុងឱកាសអញ្ជើញសំណេះសំណាលនោះដែរឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងថា ការជួបសំណេះសំណាលនាឱកាសនេះ គឺជាកត្តាអំណោយផលដែលបានមកពីសុខសន្តិភាព ហើយសន្តិភាពនេះហើយដែលបង្កឱកាសឱ្យមានការអភិវឌ្ឍ មានសេរីភាព ហើយប្រជាជនអាចរស់នៅប្រកបដោយសុខដុមរមនា និងមានភាពថ្លៃថ្នូរ។

ឯកឧត្តម
រដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តជម្រាបជូនអំពីកម្មវិធីអាទិភាពរបស់ ក្រសួងអភិវឌ្ឍន៍ជនបទដែលមានចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង គមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថ ល្អ មានសុខភាព និងអនាម័យល្អព្រមទាំងមានផាសុកភាព ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤-ការពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

នារសៀលថ្ងៃដដែល ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបន្តដំណើរទៅពិនិត្យស្ថានភាពស្រះសហគមន៍និងផ្លូវជនបទចំនួន ២ខ្សែ រួមមានស្រះសហគមន៍មួយកន្លែងស្ថិតនៅក្នុងឃុំបឹងដោលស្រុកព្រះស្ដេចដែលមានទំហំ ៥០ម៉ែត្រ គុណ ៥០ម៉ែត្រជម្រៅ ៤ម៉ែត្រ និងមានចាក់បេតុងបាត ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន សម្រាប់បម្រុងទឹកទុកជូនប្រជាជនបរិភោគ និងប្រើប្រាស់។ដោយស្ថានភាពមានភាពលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លោកស្រីមេឃុំបឹងដោល បាន ស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ស្ថាបនាផ្លូវ១ខ្សែ ឆ្លងកាត់ឃុំបឹងដោល ប្រវែង ៨ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោលស្រុកព្រះស្តេច។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សិក្សាដើម្បីស្ថាបនាផ្លូវនេះក្នុងឆ្នាំ២០២៥ ខាងមុខ។ខ្សែផ្លូវទី១ ជាផ្លូវកៅស៊ូពីរជាន់(DBST) ប្រវែង ១៨ គីឡូម៉ែត្រទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមសងខាង១ម៉ែត្រ តភ្ជាប់ពីភូមិស្វាយចារ ឃុំអង្គររាជ ស្រុកព្រះស្តេច ទៅ ដល់ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទស្រុកពាមជរ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជានិងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ខ្សែផ្លូវនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤ ដោយសម្រេចវឌ្ឍនភាពបាន ១០ភាគរយ និងខ្សែផ្លូវទី២ជាផ្លូវកៅស៊ូពីរជាន់ (DBST)ប្រវែង១៥ គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រនិងចិញ្ចើមសងខាង ១ម៉ែត្រ តភ្ជាប់ភូមិកំពង់ត្របែក ឃុំកំពង់ត្របែកស្រុកកំពង់ត្របែក ទៅភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះស្តេច ស្ថិត ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣

ដែលបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។
ក្នុងឱកាសពិនិត្យមើលផ្លូវខ្សែទី១ ដែលកំពុងស្ថាបនា ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការ ដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់តាមលក្ខណៈបច្ចេកទេស និងទាន់ពេលវេលាតាមកិច្ចសន្យា ដើម្បីធានាគុណភាពផ្លូវនិងសំណង់សិល្បការ្យមានគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img