28 C
Phnom Penh
Thursday, November 28, 2024

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលថ្នាំគ្រាប់របស់ចិនចំនួន ៥ម៉ឺនប្រអប់ពីសមាគមឧស្សាហកម្ម ស៊ីម៉ង់ត៍កម្ពុជា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២១នេះ បានទទួលថ្នាំគ្រាប់របស់ចិនចំនួន ៥ម៉ឺនប្រអប់ ពីសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលដោយសារជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា ថ្នាំគ្រាប់របស់ចិននេះ នឹងត្រូវយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩កម្រិតស្រាលនៅថ្ងៃនេះ តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា បើទោះបីជា ថ្នាំគ្រាប់នេះ មិនអាចចែកជូនប្រជាពលរដ្ឋបានគ្រប់គ្នាក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលយើងទទួលបានអំណោយបន្ថែមទៀតនោះ យើងនឹងបន្តចែកដល់ប្រជាពលរដ្ឋឱ្យបានគ្រាប់គ្នា នៅពេលក្រោយ។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះ នៅក្នុងខេត្តពោធិ៍មានអ្នកជំងឺកូវីដ១៩ ប្រមាណជាង២.៥០០ករណី និងព្យាបាលជាសះស្បើយជាង១.៤០០នាក់។ ចំណែកអ្នកស្លាប់មានចំនួន១៩នាក់ ក៏ប៉ុន្តែមិនទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទដែលតាបំប្លែងខ្លួនថ្មីនៅឡើយទេ៕

សូមបញ្ជាក់ថា នៅថ្ងៃកម្ពុជាបានរកឃើញអ្នកឆ្លងថ្មី៥៨៣នាក់ទៀត ជាសះស្បើយ ៦៥៨នាក់ និងស្លាប់ ១៧ នាក់ រីឯករណីឆ្លងសហគមន៍៤២៦នាក់ និងអ្នកដំណើរពីបរទេស១៥៧នាក់។ ដោយឡែក គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុបជិត ៨ម៉ឺននាក់ អ្នកជាសះស្បើយជាង ៧ម៉ឺន ២ពាន់ ៨០០នាក់ និងអ្នកស្លាប់ជិត ១ ៥០០នាក់៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img