29 C
Phnom Penh
Sunday, December 15, 2024

រដ្ឋមន្ត្រីការបរទេស៖ អូស្ត្រាលីមានឆន្ទៈគាំទ្រការបន្តជម្លៀសមនុស្សពីអាហ្វហ្គានីស្ថាន

ស្តាប់អត្ថបទជាសម្លេង

រដ្ឋមន្ត្រីការបរទេសលោកស្រី ម៉ារ៉ាយ ផេន (Marise Payne) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលីមានឆន្ទៈបន្តចូលរួមជួយជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្រោយថ្ងៃទី៣១ ខែសីហាប្រសិនបើសហរដ្ឋអាមេរិកសម្រេចពន្យារពេលដកកងទ័ពរបស់គេ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយថាកងទ័ពអាមេរិកប្រហែលជាត្រូវស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហួសថ្ងៃឱសានវាទដែលកំណត់យកថ្ងៃទី៣១ ខែសីហាដើម្បីបន្តជម្លៀសពលរដ្ឋអាមេរិក។

ប្រទេសអូស្ត្រាលីបានជម្លៀសពលរដ្ឋរបស់ខ្លួនរួមជាមួយពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល១,០០០នាក់ពីរដ្ឋធានីកាប៊ុលកាលពីសប្តាហ៍មុន ហើយលោកស្រី ផេន (Payne) បាននិយាយថា អូស្ត្រាលីមានឆន្ទៈក្នុងការចូលរួមប្រតិបត្តិការជម្លៀសបន្ថែមទៀត។ 

លោកស្រីមិនបានបញ្ជាក់ថាតើយោធាអូស្ត្រាលីចំនួន២៥០នាក់នឹងបន្តស្ថិតនៅអាហ្វហ្គានីស្ថានឬយ៉ាងណាទេប្រសិនការជម្លៀសត្រូវបានពន្យារពេលនោះ។

រដ្ឋាភិបាលអូស្ត្រាលីកំពុងរងសម្ពាធខ្លាំងក្នុងការពន្លឿនការជួយសង្គ្រោះពលរដ្ឋអូស្ត្រាលីនិងពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្វើការឲ្យអូស្ត្រាលីក្នុងអំឡុងការចូលរួមរបស់គេរយៈពេល២ទសវតរ្ស៍មកនេះនៅអាហ្វហ្គានីស្ថាន។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន (Scott Morrison) បានព្រមានថាអូស្ត្រាលីទំនងជាមិនអាចជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្វើការជាមួយបានទាំងអស់នោះទេដោយរដ្ឋាភិបាលរបស់លោកបានផ្តល់នូវទិដ្ឋាការដល់មនុស្ស៣,០០០នាក់ដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img