36 C
Phnom Penh
Tuesday, June 18, 2024

រដ្ឋបាលរាជធានីភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី០៤ថ្ងៃនេះ មានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋមកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន៣សែននាក់

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៤ថ្ងៃនេះមានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋមកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចបរទេស ចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាង ២៣ម៉ឺននាក់ ។ ថ្ងៃទី២ ប្រមាណ ២៥ម៉ឺននាក់, ថ្ងៃទី៣ប្រមាណ ៣០ម៉ឺននាក់, នឹងថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស បានកើនឡើងរហូតដល់ចំនួន ៥២ម៉ឺននាក់ ។ បើសរុបទាំង០៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺ មានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋមកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់ ។ អ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល០៤ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងកម្មវិធីសង្រ្កាន្តវត្តភ្នំ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ចំពោះការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កភាពសប្បាយ ជូនដល់ប្រជាពល រដ្ឋ នៅគ្រប់ទីកន្លែង ៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img