30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋបាលខេត្ត ព្រះសីហនុ ទទួលជំនួយពីសប្បុរសជន នូវសម្ភារប្រយុទ្ធប្រឆាំង កូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ សប្បុរសជនបានឧបត្ថម្ភនៅសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញទទួល ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ នៅសាលាខេត្តព្រះសីហនុ។

ជំនួយដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ  រួមមាន គ្រឿងឧបភោគបរិភោគ ឧបករណ៍តេស្តសំណាករហ័ស រកជំងឺកូវីដ-១៩  និងសម្ភារប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលបាននឹងកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះមសីហនុ បានថ្លែងអំណរគុណចំពោះសប្បុរសជននាពេលនេះ ដែលបច្ចុប្បន្នរដ្ឋបាលខេត្តត្រូវការចាំបាច់ ចំពោះសកម្មភាពមនុស្សធម៌របស់សប្បុរសជន ក្នុងការចូលរួមផ្ដល់នៅសម្ភារឧបករណ៍ប្រើប្រាស់ផ្សេងៗ ក្នុងសកម្មភាព វិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលឆ្លងនៅក្នុងសហគមន៍ ចំពោះការចូលរួមរបស់បងប្អូនសប្បុរសជន  គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img