30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋបាលខេត្តរតនគិរីបានទទួល ផ្លែមៀន៥តោនជាអំណោយថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន

រតនគិរី៖  ផ្លែមៀន ចំនួន៥តោន អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈការដឹកជញ្ជូន របស់កងអង្គរក្សសម្ដេចតេជោ យកមកប្រគល់ជូន រដ្ឋបាលខេត្តរតនគិរីនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនេះលោក ថង សាវុន បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេ ជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនតែងតែ បានយកចិត្តទុកដាក់ខ្ពស់ ពីជីវភាពរស់នៅ ក៏ដូចជា សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ហើយជាពិសេសក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩  សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្តក្រុងស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅឱ្យបានល្អបំផុត។

ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី លោកថង សាវុនបានគោរព ថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img