26 C
Phnom Penh
Saturday, July 27, 2024

រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅស្រុកកូនមុំ ស្រុកលំផាត់ ស្រុកអូរជុំ និងស្រុកតាវែង នៃខេត្តរតនគិរី

ស្តាប់អត្ថបទជាសម្លេង

រតនគិរី៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ  និងយុវវ័យដែលមានអាយុ ចាប់ពី១២ឆ្នាំ  ដល់ក្រោម១៨ឆ្នាំ  ដែលកំពុងរស់នៅក្នុងស្រុកទាំង០៤ខាងលើ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤  ខែសីហា  ឆ្នាំ២០២១  រហូតដល់ថ្ងៃទី៣០  ខែសីហា  ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៧: ៣០នាទី ដល់ម៉ោង១១,៣០នាទី និងរសៀលចាប់ពីម៉ោង ១៣,៣០នាទី ដល់ម៉ោង១៧: ០០នាទី នៅតាមទីតាំងដូចខាងក្រោម៖

១.  សម្រាប់ស្រុកកូនមុំ  គឺនៅអនុវិទ្យាល័យត្រពាំងច្រេស  ឃុំត្រពាំងច្រេស  ស្រុកកូនមុំ

២.  សម្រាប់ស្រុកលំផាត់  គឺនៅអនុវិទ្យាល័យសមុទ្រក្រោម ឃុំសេដា  និងវិទ្យាល័យ ហ៊ុនសែន លំផាត់  ស្រុកលំផាត់

៣.  សម្រាប់ស្រុកអូរជុំ  គឺនៅវិទ្យាល័យ  ប៊ូថង  អូរជុំ  ឃុំអូរជុំ  ស្រុកអូរជុំ

៤.  សម្រាប់ស្រុកតាវែង  គឺនៅអនុវិទ្យាល័យតាវែង  និងនៅទីតាំងក្រុមហ៊ុនក្រូងប៊ុក  ស្រុកតាវែង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img