33 C
Phnom Penh
Friday, March 24, 2023

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់គណៈប្រតិភូមកពីប្រទេសអាស៊ានទាំង១០

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (Asean Tourism Forum, ATF22) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

លោកបានលើកឡើង ពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ជូនគណៈប្រតិភូនៅពេលធ្វើដំណើរឆ្លងកាត់ ផ្លូវ និងទីប្រជុំជន និងកន្លែងទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងក្រុងព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុងជាដើម។

លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូឱ្យបានល្អ។

សូមជម្រាបថាអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ និងស្ថាប័ននានា ត្រូវបានណែនាំ រៀបចំកម្លាំងបង្ការ មធ្យោបាយ និងវិធានការចាំបាច់ ដើម្បីអនុវត្តផែនការ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងាររៀបចំវេទិកា និងគណៈប្រតិភូចូលរួមកិច្ចប្រជុំឱ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏មានការរៀបចំយកសំណាក គណៈប្រតិភូ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ជាប្រចាំ និងការរៀបចំធ្វើចត្តាឡីស័ក សម្រាប់គណៈប្រតិភូ និងអ្នកពាក់ព័ន្ធ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img