
កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជនជូនដល់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជងឺកូវីដ-១៩ ក្នុងខេត្តកំពត។ ជំនួយមនុស្សធម៌នេះជារបស់ លោកឧញ្ញ៉ា ជា សារ៉ន និងលោកស្រី អៀម ចន្ដាស់។

លោក ម៉ៅ ធនិន បានអរគុណចំពោះម្ចាស់អំណោយដែលបានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ ហើយអំណោយទាំងអស់នេះ នឹងនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត និងអ្នកប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត ។ អំណោយទាំងនោះមាន អង្ករចំនួន ៥០តោន មីចំនួន ១.៥០០កេះ និងទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ២.៤០០យួរ៕




អត្ថបទ នឹង រូបភាព Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន