31 C
Phnom Penh
Sunday, October 6, 2024

រដ្ឋបាលខេត្តកំពង់ធំ​ត្រៀមបើកឲ្យដំណើរការសាលារៀនសាកល្បងក្នុងស្រុកស្ទោង

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ ៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ​ រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោង នឹងចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ សំដៅកាត់ផ្តាច់ការឆ្លងករណីថ្មីនៃមេរោគកូវីដ១៩ ក្នុងសហគមន៍ក៏ដូចជាការត្រៀមលក្ខណៈក្នុងការបើកឲ្យដំណើរការសាលារៀនសាកល្បងក្នុងស្រុកស្ទោងនៅថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០២១  ខាងមុខនេះ។

លោកសាយ គឹមឡម ថ្លែងបែបនេះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលស្ថានភាពលក់ដូររបស់បង ប្អូនអាជីវករក្នុងផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងគ្រានេះ លោក សាយ គឹមឡម ​​បានណែនាំដល់អាជីវករដែលកំពុងប្រកបអាជីវកម្ម​ត្រូវចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់កាឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ឲ្យខានតែបាន​ ទើបអាចកម្ចាត់មេរោគកូវីដ១៩បានឆាប់រហ័ស​៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img