30 C
Phnom Penh
Saturday, July 27, 2024

រកឃើញស្ថានីយប្រេឥន្ធនៈ០៤ទីតាំង លក់សាំងមិនគ្រប់លីត្រ នៅរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភំ្នពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបន្តសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដោយបានរកឃើញស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈចំនួន០៤ទីតាំង ក្នុងចំណោម០៨ទីតាំង បានប្រកបអាជីវកម្មប្រេងឥន្ធនៈដោយមិនស្មោះត្រង់(លក់សាំងមិនគ្រប់លីត្រ) និងត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។ 

សូមបញ្ជាក់ថា អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរ ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។ 

ក្នុងករណីទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ។ ក្រៅពីនេះ ក៏ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់រហូតដល់ ២០ ០០០ ០០០(ម្ភៃលាន)រៀល ចំពោះអំពើល្មើសពាក់ព័ន្ធនឹងគុណភាព និងប្រភពដើមនៃទំនិញ។ នេះបើយោងតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img